Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​ជា​រឿង​មួយ ៖ ស្ត្រី​ម្នាក់​នៅ​អាមេរិក​កើតរោគ​មហារីក​មាត់ស្បូន បាន​បដិសេធ​មិន​វះកាត់ និង​ព្យាបាល​ដោយ​គីមី​ ព្រោះ​គាត់​ជឿ​លើ​ឱសថ​បុរាណ​មួយ​នេះ ឱសថ​បុរាណ​ព្យាបាល​មហារីក​ស្បូន​ពូកែ​អស្ចារ្យ​

​​ថ្មីៗ​នេះ ស្ត្រី​វ័យ ៥៦​ឆ្នាំ នៅ​អាមេរិក​ម្នាក់ ត្រូវបាន​គ្រូពេទ្យ​រកឃើញថា កើត​ជំងឺ​មហារីក​ស្បូន ។ វេជ្ជបណ្ឌិត​បាន​សំណូមពរ​ឲ្យ​អ្នក​ស្រី​កា​ត់​ស្បូន​ចោល ហើយ​បន្ទាប់មក​ព្យាបាល​ដោយ​គីមី ។ ប៉ុន្តែ​អ្នកស្រី​បាន​សម្រេចចិត្ត​ងាក​មក​ប្រើ​ឱសថ​បុរាណ​ម្យ៉ាង ដែល​មុន​នោះ​អ្នកស្រី​ធ្លាប់បាន​ឮ​គេ​និយាយប្រាប់ ។ អ្នកស្រី​បាន​អនុវត្ត ហើយ​ក្រោយមក​បាន​វិលត្រឡប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ ។ វេជ្ជបណ្ឌិត​ពិតជា​ស្រឡាំងកាំង​នឹង​លទ្ធផល​ដែល​ពួកគេ​ធ្វើការ​វិភាគ ។​

​អ្នកស្រី​បាន​ចែករំលែក​ឱសថ​បុរាណ​ដែល​បង្កើតឡើង​តាម​រូបមន្ត​ដ៏​សាមញ្ញ​រួមមាន ៖

-​ទឹក​ប្រទាល​កន្ទុយក្រពើ ១០០ ក្រាម​

-​ផ្លែ​កៅឡាក់ កិន​ម៉ដ្ឋ ៥០០​ក្រាម​

-​ទឹកឃ្មុំ Oganic ៣០០ ក្រាម​

​របៀប​ប្រើ ៖

​យក​សារធាតុ​ទាំង ៣​មុខ​នេះ មក​កូ​រលាយ​ឲ្យ​សព្វ​រួច​ដាក់ចូល​ក្នុង​កែវ ។ បន្ទាប់​មក​រៀង​រាល់​បរិភោគ​អាហារ​ក្រោយ​ព្រឹក​កន្លះ​ម៉ោង ។ គាត់​ប្រាប់ថា គប្បី​កាត់បន្ថយ​ការបរិភោគ​សាច់ ហើយ​បរិភោគ​បន្លែ​ផ្លែឈើ​ឲ្យបាន​ច្រើន ។ ពេល​បរិភោគ​ថ្នាំ​នេះ​អស់ ទើប​លាយ​បរិភោគ​បន្ត ។ ជំងឺ​នឹង​ថយ​ចុះ​សន្សឹមៗ ហើយ​ក្នុង​រយៈពេល​ពី ១-៣ ខែ អ្នកនឹង​ដឹង​ប្រសិទ្ធភាព​របស់​វា ។​

​តាម​អ្នកស្រី​នេះ​ជា​រូបមន្ត​ឱសថ ដែល​អ្នកស្រី​ទទួលបាន​ពី​ប្រទេស​ឥណ្ឌា ។ នៅ​ប្រទេស​ឥណ្ឌា​ជា​ង ៥.០០០​ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ប្រទេស​នេះ​ជឿថា ឱសថ​នេះ​អាច​ព្យាបាល​បាន​ជំងឺរបេង រលាក​សន្លាក់ រលាក​ក្រពះ និង​ជំងឺ​ដទៃ​ទៀត​ទាក់ទង​ដល់​ស្ត្រី ក្នុងនោះ​មាន​ជំងឺមហារីក ព្រោះថា ក្នុង​ផ្លែ​កៅ​ឡាក់ និង​ទឹកឃ្មុំ​សុទ្ធសឹង​ផ្ទុក​នូវ​សមត្ថភាព​ប្រឆាំង​ការ​រលាក និង​កម្ចាត់​បណ្តា​កោសិកា​កាច​សាហាវ ៕ លី​សា​

 

×