គេហៅកាត់ថាជាមាតា “សាច់ដុំពោះ១កង់”។ នោះគឺរាង Sarah Stage ទើបសម្រាលកូនបាន ២សប្តាហ៍ តែផ្ទៃពោះរាបស្មើហើយរឹងមាំ។
Sarah Stage អាយុ៣៣ឆ្នាំ ជាជនល្បីល្បាញព្រោះអំឡុងពេលមានគភ៌ នាងនៅរក្សាបានសរីរាង្គមាំមួន ពុំទន់ជ្រាយ ហើយសាច់ដុំពោះ “៦កង់” នៅដដែល។ នាងទើបសម្រាលកូនប្រុសទី២ ឈ្មោះ Logan នៅថ្ងៃទី ១៦/១០ កន្លងមក ដែលមានទម្ងន់ធម្មតាគឺ ៣,២គីឡូក្រាម។
ពេលអំឡុងពេលមានគភ៌ Sarah តែងចែករំលែកលើបណ្តាញសង្គម Instagram ដោយបង្ហោះរូបភាពនាងស្លៀកពាក់ខោអាវហែលទឹក ឬសម្លៀកបំពាក់ហាត់ gym ស្រោបជាប់នឹងខ្លួន ឃើញតែផ្ទៃពោះមូលតូចប៉ុណ្ណោះ។ នៅថ្ងៃទី៣១/១០ ស្ត្រីជាមាតាកូន២រូបនេះ បន្តបង្កើតឲ្យមានការភ្ញាក់ផ្អើលគ្រាបង្ហាញរូបនាងក្រោយពេលសម្រាលកូន។ ក្នុងប្រភពខាងលើនាងកំពុងបីកូនប្រុសអាយុ ២សប្តាហ៍ ខណៈ Logan ដោយស្លៀកត្រឹមប៊ីគីនីប៉ុណ្ណោះ។
Sarah បង្ហាញរូបបីកូនលើ Instagram ថ្ងៃទី៣/១០
Sarah ចែករំលែកថា “ខ្ញុំកំពុងទទួលយកពេលវេលាសម្រាក ដើម្បីមើលថែកូនទើបកើត។ ប្រិយមិត្តទាំងឡាយនិយាយត្រូវណាស់! វាបានរំកិលទៅមុខយ៉ាងលឿន ហើយការបានសម្រាកឱបកូនពិតជាអស្ចារ្យ!”។
គណនី Instagram របស់ Sarah មានអ្នកតាមដាន២,៤លាននាក់
Sarah ប្រាប់ថា ពេលនេះចម្ងល់នាងគឺ ៥០គីឡូក្រាម លើសពេលមុនមានគភ៌តែ ២គីឡូក្រាមប៉ុណ្ណោះ។ នាងបច្ចុប្បន្នជាគ្រូបង្វឹកកាយសម្ព័ន្ធល្បីល្បាញនៅ Los Angeles ហើយពេលនេះ នាងកំពុងអនុវត្តបែបហូបចុកដើម្បីស្ថានភាពសុខភាពឡើងវិញ។
អ្នកផងឆ្ងល់ថា ធ្វើយ៉ាងណាទើបសរីរាង្គរបស់នាងនៅរឹងមាំដដែលទោះបីទើបសម្រាលកូនរួច? ចម្លើយគឺ របបហូបចុកវិទ្យាសាស្ត្រ និងការព្យាយាមហាត់ប្រាណ gym ។ល។ អ្នកចង់ដែរទេ?
រាងកាយរឹងមាំរបស់ Sarah អំឡុងពេលមានគភ៌ ៨ខែ