Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យក្មេង​ជិះ​ម៉ូតូ​ចូល​ការដ្ឋាន​ធ្វើ​ផ្លូវត្រូវ​រ៉ូឡូ​បើក​ថយ​កិន​ស្លាប់

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​ជិះ​ម៉ូតូ​ចូល​ការដ្ឋាន ហើយ​ត្រូវ​រ៉ូឡូ​កិន​ថ្នល់​មួយគ្រឿង​បើក​ថយក្រោយ​មក​កិន​យ៉ាង​ពេញទំហឹង​នោះ​។​ហេតុការណ៍​នៃ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ព្រឹក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ផ្លូវ​ដែល​កំពុង​ស្ថាបនា ក្នុងភូមិ​ត្រពាំង​មៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ជនរងគ្រោះ ឈ្មោះ ថន ស្រស់ ភេទ​ស្រី​អាយុ​២៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​សង់​ថ្មី ភូមិ​ដើម​មៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រ៉ូឡូ​១​គ្រឿង​កំពុងតែ​បើកបរ​កិន​បង្ហាប់ដី​ផ្លូវ​ដែល​កំពុង​ស្ថាបនា​ពេលនោះ​បាន​ថយ​ក្រោយពី​កើតមក​លិច ខ​ណះ​នោះដែរ​ស្រាប់តែ​លេចមុខ​ស្ត្រី​រងគ្រោះ (​សព​)​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ZOOMER.X ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FP 7750 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ស្ត្រី​រងគ្រោះ​បាន​បន្ថយល្បឿន​ក៏​ស្រាប់តែ​អ្នកបើកបរ​រ៉ូឡូ​នោះ​ថយ​ក្រោយមក​កិន​ម៉ូតូ​ទាំង​មនុស្ស​បណ្តាលអោយ​បែកក្បាល​ស្លាប់​ភ្លាម​តែម្តង​។ អ្នកបើកបរ​គ្រឿងចក្រ​(​រ៉ូឡូ​)​វិញ​ឈ្មោះ ជៀក វិ​រះ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​នាង​ពួន ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង​ទង ខេត្តតាកែវ បាន​និយាយថា មុនពេល​កើតហេតុ​គាត់​កំពុងតែ​បើកបរ​គ្រឿងចក្រ​(​រ៉ូឡូ​)​កិន​បង្ហាប់​ផ្លូវ​អោយ​ក្រុមហ៊ុន​ប៉ោ​ហេង ដោយ​បើក​ទៅមុខ​ថយក្រោយ​ដោយសារតែ​សំលេង​ម៉ាស៊ីន​គ្រឿងចក្រ​ឮសូរ​ខ្លាំង​ហើយ​មើលមិនឃើញ​ម៉ូតូ​ស្ត្រី​រងគ្រោះ​នៅ​ពីក្រោយ​ទើប​បណ្តាលអោយ​កិន​ម៉ូតូ​និង​ស្ត្រី​ខាងលើ​តែម្តង ហើយ​ម្យ៉ាង​ផ្លូវ​កំពុង​កសាង​គេ​ពុំគួរ​បើក​ឆ្លងកាត់​ទេ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​ទាក់ទង​ទៅខាង​នគរបាល​ចរាចរណ៍​រាជធានី ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​គ្រឿងចក្រ​(​រ៉ូឡូ​)​និង​ឃាត់​អ្នកបើកបរ​គ្រឿងចក្រ​(​រ៉ូឡូ​)​បង្ករ​ហេតុ យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

×