Rudolf Breuss បានចំណាយពេលស្ទើមួយជីវិតដើម្បីស្វែងរកវិធីព្យាបាលជំងឺមហារីក ហើយចុងក្រោយបុព្វជិតសញ្ជាតិអូទ្រីសម្នាក់នេះ ទទួលបានជោគជ័យ។
វិធីរបស់ Rudolf ស្ថិតនៅការគួបផ្សំអាហារប្រចាំថ្ងៃ ។ ដោយគ្រាន់តែប្រើសារធាតុចំរុះដែលធ្វើពីការកិនបន្លែ ផ្លែឈើមួយចំនួនប៉ុណ្ណោះ លោកបានជួយឲ្យមនុស្សប្រមាណ
៤៥.០០០នាក់ ដែលរងជំងឺមហារីក និងជំងឺរ៉ាំរ៉ៃដទៃទៀតជាសះស្បើយយ៉ាងពិតប្រាកដ ។ ឱសថបុរាណកម្ចាត់កោសិកាមហារីកក្នុងអំឡុង ៤២ថ្ងៃ របស់លោក ត្រូវបានអនុវត្ត
ដូចខាងក្រោម ៖
ការត្រៀមបម្រុង ៖
-មើមយេន ៥៥០ក្រាម (55%)
-ការ៉ុត ២០០ ក្រាម (20%)
-ឃិនឆាយ ២០០ ក្រាម (20%)
-ដំឡូងបារាំង ៣០០ក្រាម (3%)
-ឆៃថាវ ២០០ក្រាម (2%)
ចំណាំ ៖ ត្រូវជ្រើសរើសវត្ថុធាតុដើមទាំងនេះ ដែលត្រូវបានផលិតដោយគ្មានគីមី ។ មិនត្រូវផឹកតាមចិត្តចង់ឡើយ គឺផឹកនៅពេលដែលយើងឃ្លាន យើងស្រេកទឹក ។
ក្នុងអំឡុងពេលនោះវានឹងផ្តល់ឲ្យអ្នកនូវសារធាតុបំប៉នគ្រប់គ្រាន់សម្រាប់ចិញ្ចឹមរាង្គកាយ ។
ប្រសិទ្ធភាព ៖
សារធាតុចម្រុះទាំងនេះ វានឹងជួយបង្កើនថាមពលដល់ប្រព័ន្ធការពាររាង្គកាយ សម្អាតឈាម ផ្តល់ថាមពលចាំបាច់ដល់សរីរាង្គ ។ ប្រការដ៏សំខាន់បំផុតនោះ វាត្រូវបានបញ្ចាំង
ឲ្យឃើញ វាមានប្រសិទ្ធភាពបំផុតសម្រាប់កោសិកាមហារីក គប្បីផឹកវាជំនួសឲ្យទឹកក្នុងរយៈពេល ៤២ថ្ងៃ មិនត្រូវអាក់ខាន នោះកោសិកាមហារីក នឹងត្រូវងាប់ព្រោះតែវា “អត់ឃ្លាន”
ខណៈពេលដែលសុខភាពរបស់អ្នកត្រូវបានទ្រទ្រង់ឲ្យខ្លាំងជាងមុន ។
ម្ចាស់រូបមន្តនេះ នៅបានប្រាប់ថា ៖ មើមយ៉េន សម្បូរទៅដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី C, B1, B2, vitamin B6, axit folic, pantothenic និងសារធាតុរ៉ែ ដូចជា ៖ kali ភូសស្វ័រ
ម៉ាញ៉េស្យូម កាល់ស្យូម Na ដែក និងសង្ក័សី ។ រីឯពណ៌ក្រហមនៃមើមយេនគឺជាសារធាតុ betacyanins អ្នកត្រូវចាំថា មើមយេនដើរតួនាទីស្នូលនៅក្នុងរូបមន្តឱសថបុរាណខាងលើ
ប៉ុន្តែវាម្នាក់ឯងក៏ពុំគ្រប់គ្រាន់ទេ ៕ លីសា