នេះជាគំរូដ៏សប្បាយរីករាយមួយ ដែលគ្រាន់តែបង្ហាញឲ្យឃើញពីទិដ្ឋភាពថាតើការច្រៀងខារ៉ាអូខេ មានអាទិភាពប៉ុណ្ណានៅក្នុងប្រទេសវៀតណាម ។ ករណីនេះកំពុងរីករាលដាលនៅលើពិភពអនឡាញ បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Sophia Phuong Le បានបង្ហោះវីដេអូឃ្លីបមួយ ក្នុងអំឡុងការធ្វើដំណើររបស់នាង ខណៈកំពុងរង់ចាំបង់សាវាកម្មមួយចំនួន ។
រូបភាពនេះមើលទៅហាក់ដូចនារីម្នាក់ទើបចូលធ្វើការថ្មី ។ ប៉ុន្តែ នារីដែលបង្ហាញនៅក្នុងឃ្លីបនេះ គឺកំពុងច្រៀងខារ៉ាអូខេពិតមែន! ។
នាងបាននិយាយនិយាយថា៖ «មានតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះ ដែលអ្នកអាចច្រៀងខារ៉ាអូខេនៅគ្រប់ពេល គ្រប់ទីកន្លែងណាដែលអ្នកចង់ ដែលក្នុងនោះសូម្បីតែនៅក្នុងកន្លែងធ្វើការ! ពិតជាល្អណាស់! ។ ខ្ញុំកំពុងឈរនៅទីនោះ ដោយរង់ចាំនាងបញ្ចប់ការច្រៀង ហើយដំណើរការទូទាត់វិក័យបត្ររបស់ខ្ញុំ» ៕ ចន្ទី