Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ រឿងដែលគួរដឹង មុននឹងតម “អាហារខ្លាញ់ៗ”

ទាំងអស់គ្នាប្រហែលជាបានដឹងច្បាស់ហើយថា បើចង់មានសុខភាពរឹងមាំល្អ និងចង់សម្រកទម្ងន់ ឱ្យរាងរៅស្គមស្វែលស្អាត ស្លៀកពាក់ខោអាវលេខ M ឬលេខ S បាននោះ ត្រូវតែចេះតម ឬកាត់បន្ថយការទទួលទានអាហារខ្លាញ់ៗ តែ មុននឹងតាំងចិត្ត ខំប្រឹងប្រែងតមពួកអាហារខ្លាញ់ៗយ៉ាងម៉ឺងម៉ាត់នោះ យើងគួរតែនាំគ្នាមកដឹងពីដំបូន្មានល្អៗជាមុនសិនប្រសើរជាងថា តើយើងគួរត្រៀមខ្លួនយ៉ាងណា និងត្រូវតមអាហារខ្លាញ់យ៉ាងត្រឹមត្រូវយ៉ាងណាខ្លះ?

រឿងដែលត្រូវដឹងមុនតមអាហារខ្លាញ់

ដោយសារតែមានមិត្តភក្តិម្នាក់ បានលើកប្រធានបទមួយមកជជែកគ្នាថា តើយើងត្រូវប្រើវិធីណាល្អ ក្នុងការឈប់ញ៉ាំអាហារខ្លាញ់ៗនោះ ទើបយើងត្រូវលើកយកចំណុចគួរដឹង សម្រាប់ណែនាំដល់អ្នកដែលចង់សម្រកទម្ងន់ និងចង់មានសុខភាពរឹងមាំ មកជម្រាបជូនដូចតទៅ…

១.រកមូលហេតុឱ្យឃើញជាមុនសិនថា តើយើងចង់កាត់បន្ថយ និងឈប់ញ៉ាំអាហារខ្លាញ់ៗនេះ ដើម្បីអ្វី?
គឺដើម្បីសុខភាពល្អ! រឿងហ្នឹងអ្នកណាក៏គេដឹងដែរ តែគោលដៅក្នុងការកាត់បន្ថយរបស់យើងហ្នឹង គឺដើម្បីសុខភាព លើផ្នែកណាមួយ?
-រូបរាង?
-ទម្ងន់ខ្លួន?
-ខ្លាចជំងឺដែលមកជាមួយភាពធាត់?
ឬខ្លាចជាតិស្ករនៅក្នុងឈាម ឡើងខ្ពស់ខុសប្រក្រតី?

អ្វីដែលត្រូវតែដឹងជាមុននោះ គឺដោយសារតែថា ហេតុនីមួយៗនោះ មានការកាត់បន្ថយ ឬតម មិនដូចគ្នាទេ និងជួនកាលការកត់បន្ថយអាហារខ្លាញ់ អាចនឹងមិនមែនជាការកែសម្រួលហេតុ ឬបញ្ហាទាំងនោះទៀតផង។ ឧទាហរណ៍…
-ដូចអ្នកខ្លះ កាត់បន្ថយអាហារខ្លាញ់ ដើម្បីសម្រកទម្ងន់…តែខ្លួនឯងមិនទាំងបានញ៉ាំអាហារខ្លាញ់ច្រើន និងមិនបានពិនិត្យមើលថា តើខ្លួនឯងឡើងទម្ងន់ដោយសារអ្វីផង?
-អ្នកខ្លះ ត្រូវការកែសម្រួលរូបរាង តែអាផ្នែកដែលត្រូវការកែសម្រួលនោះ វាមិនបានពាក់ព័ន្ធនឹងអាហារខ្លាញ់សោះ ដូចជា ចង់ឱ្យសាច់ដុំដៃមាំមួន ក៏តម លែងញ៉ាំអាហារខ្លាញ់…តែអត់ព្រមទៅហាត់ប្រាណ លើកដុំដែក ហើយអ៊ីចឹង សួរថា តើនឹងមានសាច់ដុំដៃបានដែរឬ?
-អ្នកខ្លះត្រូវការបញ្ចុះជាតិខ្លាញ់ ដើម្បីសម្រកទម្ងន់ ទាំងដែលបច្ចុប្បន្នដឹងច្បាស់ហើយថា បើសម្រកខ្លាញ់ តែមិនបន្ថយជាតិស្ករ ទោះសម្រកយូរប៉ុនណា ក៏មិនបានលទ្ធផលដែរ។

២.គោលការណ៍ពេទ្យសម័យទំនើប មិនបានឱ្យអត់ ឬតមអាហារខ្លាញ់ទេ
-ដោយសារខ្លាញ់ គឺជាវត្ថុចាំបាច់ចំពោះរាងកាយ តែទទួលបានច្រើនពេក ក៏មិនល្អ ទទួលបានតិចពេក ក៏មិនល្អដែរ
-បច្ចុប្បន្ននេះ វេជ្ជសាស្រ្តសម័យថ្មី គេសង្កត់ធ្ងន់លើការញ៉ាំអាហារយ៉ាងមានតុល្យភាព គ្រប់ប្រភេទក្រុមអាហារ មិនមែនសង្កត់ធ្ងន់ ឬតម្រង់ទៅលើតែគុណប្រយោជន៍ ឬគុណវិបត្តិរបស់សារធាតុអាហារប្រភេទណាមួយនោះទេ។
៣.តើយើងត្រូវញ៉ាំអាហារខ្លាញ់ច្រើន-តិចប៉ុនណា?
អ្នកខ្លះចង់បន្ថយខ្លាញ់ តែមិនដឹងថា ខ្លួនឯងបានញ៉ាំខ្លាញ់ច្រើន ឬតិចប៉ុនណាហើយទេ? ដល់ពេលមិនដឹងថា ពីដំបូងខ្លួនឯងបានញ៉ាំវាច្រើន ឬតិចប៉ុនណាទេនោះ ធ្វើឱ្យពេលកាត់បន្ថយ ឬតមទៅហើយ វាធ្វើឱ្យពិបាកវាយតម្លៃ និងមិនអាចកំណត់គោលដៅបាន។

៤.បន្ថយអាហារខ្លាញ់ តែត្រូវប្រយ័ត្ន ការបន្ថយខ្លាំងជ្រុលពេក
-គោលការណ៍នៃការតមអាហារខ្លាញ់ គឺត្រូវមិនតមរហូតដល់អត់ញ៉ាំសោះនោះទេ…ព្រោះជាតិខ្លាញ់ ក៏ជាវត្ថុមួយ ដែលរាងកាយត្រូវប្រើប្រាស់ដែរ
-បើបន្ថយជាតិខ្លាញ់ខ្លាំង និងកំណត់លើតែកម្លាំងថាមពល រាងកាយនឹងសម្រួលខ្លួន ចូលទៅនៅក្នុងក្រុមមនុស្សខ្វះអាហារបរិភោគ សាច់ដុំនឹងបាត់អស់ ហើយយូរទៅ រាងកាយងាយនឹងត្រឡប់មកធាត់ជាថ្មីម្ដងទៀត។
៥-ជាតិខ្លាញ់ដែលគួរបញ្ឈប់មែនទែននោះគឺ ខ្លាញ់ថ្រានស៍ ហ្វ៊ែត( Trans Fat)
ចំណែកខ្លាញ់ផ្សេងទៀត ដូចជា ខ្លាញ់សត្វ ខ្លាញ់ត្រី ប្រេងដូង ប្រេងរុក្ខជាតិផ្សេងៗ អាចញ៉ាំបាន តែត្រូវគ្រប់គ្រងបរិមាណយ៉ាងសមរម្យ៕

Asian lady enjoying sweet carbonated beverage, cold drink, blue background
Deep frying doughnut machine close up
Spain, Barcelona, woman eating some rice with vegetables sitting on the flloor, healthy vegetables relax lunch tasty vegan
×