បុរសម្នាក់ទំនងបើកម៉ូតូមិនសូវមានភាពស្ទាក់ជំនាញ បណ្តាលឲ្យបុកគេបុកឯងពេញផ្លូវ តែមិនព្រមឈប់ទេ នៅតែបន្តបើកទៅមុខទៀត ហើយចុងបញ្ចប់បើកធ្លាក់លូទឹក។
បើតាមវីដេអូ បុរសជនជាតិចិនរូបនោះ បើកបុកឡានមួយគ្រឿងដែលកំពុងធ្វើដំណើរយឺតៗលើដងផ្លូវដ៏មមាញឹក ប៉ុន្តែមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ រួចគាត់ក៏បានលើកម៉ូតូដើម្បីព្យាយាមជិះទៅ មុខទៀត ប៉ុន្តែស្រាប់តែទៅបុកឡានមួយគ្រឿងទៀត។
នៅពេលម្ចាស់ឡានចេញមករករឿង គាត់ក៏ព្យាយាមជ្រេម៉ូតូចគេចតែបំរុងនឹងបុកអ្នកបើកម៉ូតូដូច គ្នាទៀត។ នៅពេលបំរុងបុកអ្នកជិះម៉ូតូ គាត់ក៏បានជ្រេមកខាង ឆ្វេងវិញ ហើយទៅបុក រថយន្តក្រុងតែម្តង។ ម្តងនេះគាត់ប្រហែលជាត្រូវរបួសនៅដើមទ្រូង។
ពេលបើកបុករថយន្តក្រុងរួច គាត់រត់ទៅខាងកៀនរថយន្ត តែនៅពេលអ្នកបើកឡានក្រុងចុះមកគាត់ក៏បានស្ទុះមកលើម៉ូតូវិញ ព្រមទាំងមានអ្នកជួយរើសកាបូបឲ្យគាត់ទៀតផង តែម្តងនេះ ជួយលែងបានហើយ ដោយសារគាត់បើកធ្លាក់លូតែម្តង។
ចង់ដឹងការបើកបររបស់គាត់យ៉ាងណា សូមមើលវីដេអូខាងក្រោមនេះ៕ សុភ័ក្ត្រ