បច្ចុប្បន្ន បណ្តាញទំនាក់ទំនងសង្គម ដូចជាហ្វេសបុកជាដើមមានប្រជាប្រិយភាពខ្លាំង ដែលមនុស្សទូទៅ មិនថាក្មេង មិនថាចាស់ សុទ្ធតែប្រើប្រាស់វាដើម្បីធ្វើការទំនាក់ទំនងគ្នា អានពត៌មាន មើលវីដេអូកំសាន្តនិងហេតុការណ៍ផ្សេងៗទៀតដែលកើតឡើងជុំវិញពិភពលោក។
បណ្តាញសង្គមហ្វេសបុកមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ទូទាំងពិភពលោក ហើយរាល់ការបង្ហោះសាររបស់អ្នកប្រើប្រាស់នីមួយៗនឹងទៅដល់មិត្តភក្តិរាប់ពាន់នាក់។ ទោះយ៉ាងណា សារនីមួយៗមិនមែនតែចេះបង្ហោះផ្តេសផ្តាសតាមចិត្តនោះទេ ព្រោះការបង្ហោះសារខ្លះ វាអាចធ្វើឲ្យប៉ះពាល់ដល់អ្នក ដូចជាត្រូវគេរិះគន់ ជេរប្រមាថហើយពេលខ្លះអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ សារខ្លះក៏នឹង អាចធ្វើឲ្យអ្នកបាត់បង់មិត្តភាពដោយមិនដឹងខ្លួនផងដែរ។
ខាងក្រោមនេះ CEN នឹងលើកយករឿង ៨យ៉ាងដែលអ្នកលេងហ្វេសបុក មិនគួរបង្ហោះវាឡើយ ៖