ក្រោយជំនួបកំពូលអាមេរិក-កូរ៉េខាងជើង កាលពីថ្ងៃទី ១២ ខែមិថុនា ទទួលបានជោគជ័យនៅថ្ងៃម្សិលម៉ិញនេះ ប្រធានាធិបតីរុស្ស៊ី ពូទីន បានអញ្ជើញមេដឹកនាំគីម ជុងអ៊ុន មកទស្សនកិច្ចផ្លូវរដ្ឋតាមរយៈលោក Kim Yong-nam ។
ប្រធានាធិបតី ពូទីន ចាប់ដៃប្រធានក្រុមប្រឹក្សាកំពូលកូរ៉េខាងជើង Kim Yong-nam នៅវិមានក្រែមឡាំ ថ្ងៃទី ១៤ ខែមិថុនា ។
លោក Kim Yong-nam កំពុងស្ថិតនៅប្រទេសរុស្ស៊ី ដើម្បីចូលរួមពិធីសម្ពោធបើក World Cup ហើយលោកបានប្រគល់លិខិតរបស់មេដឹកនាំ គីម ជុងអ៊ុន មួយច្បាប់ជូនលោកពូទីន ។
បន្ទាប់ពីស្វាគមន៍ដ៏ជោគជ័យនៃជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងត្បូង គីម ជុងអ៊ុន លោកពូទីន និយាយបន្ថែមថា “ជំនួបនេះបានជួយច្រានចោលនូវស្ថានការណ៍លំបាកលំបិន ព្រមទាំងត្រួសត្រាយផ្លូវដើម្បីសម្រេចរាល់បញ្ហា ដោយសន្តិវិធី និងការទូត” ៕ ចន្ទ្រា
សម្រង់ខណៈពេលសំខាន់ក្នុងសន្និសីទកំពូល អាមេរិក-កូរ៉េខាងជើង ថ្ងៃទី ១២ ខែមិថុនា។