ប្រាកដទេ ដែលលើពិភពលោកនេះ ធ្លាប់មានករណីដែលកូនភ្លោះមួយគូកើតក្នុងពេលតែមួយ ម្តាយតែមួយតែឪពុកដល់ទៅពីរនាក់? តាមហេតុផលនោះ កូនភ្លោះអាចកើតមកពីឪពុកម្នាក់គត់។
ប៉ុន្តែពិភពលោកនេះធំធេងណាស់ ហើយគ្មានរឿងអ្វីដែលមិនអាចកើតឡើងទេ អាស្រ័យដោយក្មេងភ្លោះទាំងពីរនេះ វាខុសគ្នាទាំងស្រុង មិនថាមុខមាត់ឬពណ៌សម្បុរ ហេតុនេះបង្ខំចិត្តត្រូវធ្វើតេស្ត DNA ។ បុរសជាឪពុកពិតជាគ្មានវាចារនឹងថ្លែង ក្រោយពេលលទ្ធផលបង្ហាញថា បងប្អូនភ្លោះទាំងពីរនេះ ពុំមែនជាបងប្អូនបង្កើតឪពុកតែមួយម្តាយតែមួយនោះទេ ។ ប្រាកដប្រពន្ធភរិយារបស់បុរសនោះយ៉ាងតិចបំផុត បានក្បត់គាត់ ៩ខែ ១០ថ្ងៃ មកហើយ ។
កូនភ្លោះដែលមានឪពុកពីរនាក់ អាចកើតមានករណី ១/១.០០០.០០០ប៉ុណ្ណោះ ។
តើប្រុសណាលើលោកនេះអាចទ្រាំបាននឹងការក្បត់ស្រស់ៗបែបនេះ ។ ប៉ុន្មានថ្ងៃក្រោយមកបុរសជាប្តីបានដាក់ពាក្យលែងលះ ។ តាមអ្នកជំនាញការសុខាភិបាលឲ្យដឹងថា ករណីកូនភ្លោះ មានឪពុកដល់ទៅពីរនាក់ វាមានអត្រាដ៏មហាកម្រគឺ ១/១.០០០.០០០លាន ។ អត្រានេះកើតឡើងបានតែក្នុងករណីនារីនោះបានទម្លាក់ពងពីរក្នុងអំឡុងពេលមករដូវ ហើយពងទាំងពីរនោះ ត្រូវបានបង្កើតជាគភ៌ដោយស្ពែមពីរផ្សេងគ្នា ។ ករណីនេះកើតឡើងលំអៀងគ្នាក្នុងអំឡុងពេល 2-3 ថ្ងៃប៉ុណ្ណោះ ។
ជាធម្មតា ការកើតកូនភ្លោះជារឿងកម្រមួយបាត់ទៅហើយ ហើយការដែលកូនភ្លោះគ្មានឪពុកផ្សេងគ្នាវាកាន់តែកម្រជាងនេះទៅទៀត។
ករណីខាងលើ បានបង្ហាញឲ្យឃើញពីតម្លៃសីលធម៌មនុស្សបច្ចុប្បន្នកំពុងធ្លាក់ចុះគួរឲ្យខ្លាច ។ ការលែងលះជារឿងមួយ ប៉ុន្តែទារកកើតមក ដែលត្រូវធំធាត់ឡើង ដោយមានតែម្តាយឬមានតែឪពុក សួរថាពួកវាមានកំហុសអ្វីដែរ? ៕ លីសា