ម្តាយរូបនេះស្រែកខ្លាំងៗថា “មានមនុស្សយ៉ាងតិច ៣០០០នាក់ នឹងមើលឃ្លីបនេះ ខណៈពេលដែលជេរកូនបណ្តើរ វាយបណ្តើរ និងថតបណ្តើរ ហើយហាក់ដូចជាចាត់ទុកទង្វើនេះពិតជាអស្ចារ្យណាស់ ។ ឃ្លីបនេះត្រូវបានបង្ហោះលើហ្វេសបុករបស់ស្ត្រីជាម្តាយម្នាក់ នៅវេលាម៉ោង ២ព្រឹក ថ្ងៃទី ១៤ ខែមិថុនា ។
ក្នុងឃ្លីប ក្មេងស្រីដែលមានអាយុប្រហែល 4-5 ឆ្នាំ អង្គុយលើឥដ្ឋ ស្តាប់ការជេរប្រទេចផ្តាសាររបស់ម្តាយ ។ ជាអាទិ៍ ៖ “ឯងចូលពេទ្យនឹងមានគេទៅសួរសុខទុក្ខ មិត្តភក្តិអញនឹងទៅសួរសុខទុក្ខឯង ឯងត្រូវអរគុណមិត្តភក្តិ អញមិនឲ្យឯងស៊ីបាយទៀតទេ…. ឯងខ្លាចហើយឬនៅ? តើខ្លាចម៉ែឬទេ?” ស្ត្រីរូបនេះនៅប្រើពាក្យពេចន៍គំរាមកំហែងផ្សេងៗទៀត ។ ខណៈពេលដែលក្មេងស្រីបានឆ្លើយថា “មិនខ្លាចម្តាយទេ ស្ត្រីរូបនេះ ក៏បន្តសួរដដែលៗ ហើយក៏ងាកទៅនិយាយតែម្នាក់ឯង (មិនដឹងឆ្ពោះសំដៅអ្នកណា) ប្រសិនបើលោកខឹង លោកចុះមកធ្វើអ្វីមួយឲ្យចៅរបស់លោកទៅ ឬមួយមួយជីវិតលោកម្ង៉ៃៗដឹងតែផឹកតែ ហើយមួយខែឲ្យវា ១.០០០.០០០!” ។
ក្មេងស្រីតូចត្រូវម្តាយជេរ វាយ និងទះឡើងចេញឈាមតាមមាត់ នៅពុំទាន់ចប់នៅឡើយទេ ស្ត្រីរូបនេះបានចាប់កូនឲ្យលុតជង្គង់ចុះ រួចទះទៅលើមាត់ដែលកំពុងហូរឈាមនៅឡើយនោះ ព្រមទាំងស្រែកថា ៖ “ឯងស្មានតែយើងឃើញឯងចេញឈាមបែបនេះ យើងអាណិតឬ ។ បើឯងស្លាប់គឺស្លាប់តាំងពីយូរហើយ ! ។
ប្រការដែលពិបាកយល់នោះគឺស្ត្រីជាម្តាយរូបនេះ បន្ទាប់មកបានចាប់កូនឲ្យនិយាយពាក្យអង់គ្លេសប៉ុន្មានម៉ាត់ ហើយសួរកូនថា តើមានស្រឡាញ់ ឬស្អប់ខ្លួនដែរឬទេ ព្រមទាំងប្រាប់ឲ្យយកកន្សែងជូតសម្អាតមុខមាត់កុំឲ្យ “អ្នកផងឃើញគេសើច” ៕ ចន្ទ្រា