Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន បង្ហាញ​ពី​ការអភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​តំបន់​ឲ្យ​មានការ​អភិវឌ្ឍ​ន៍រីកចម្រើន​

ភ្នំពេញ​៖ មេដឹកនាំ​អាស៊ាន​ទាំងអស់ ដែល​បាន​ដឹកនាំ​ប្រទេស ក្នុង​តំបន់​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន ជាពិសេស ការអភិវឌ្ឍន​ធនធានមនុស្ស ខណៈ​ចក្ខុវិស័យ​អាស៊ាន បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការធ្វើសមាហរណកម្ម និង សុខដុម​នីយកម្ម​ជាមួយគ្នា ។

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​យុវជន នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​-​ជប៉ុន លើក​ទី​៤៤ ឆ្នាំ​២០១៧ សរុប​៣៧០​នាក់​នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ក្រុមយុវជន នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ដែលមាន​យុវជន​ទាំង​១០​ប្រទេស​បាន​ចូលរួម​បូក​ទាំង​ប្រទេស​ជប៉ុន​។​

​ក្នុងឱកាស​នេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន សូម​ចូលរួម​សោកស្តាយ​ចំពោះ​គ្រោះមហន្តរាយ (​ព្យុះ​ដំរី​) ដែល​បាន​កើតមានឡើង ចំពោះ​ប្រជាជន​វៀតណាម ដែល​បានសម្លាប់​មនុស្ស​អស់​ប្រមាណ​ជាង ១០០ នាក់​ក្នុង​រយៈពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​កោតសរសើ​រ ចំពោះ​មេដឹកនាំ​អាស៊ាន​ទាំងអស់ ដែល​បាន​ដឹកនាំ​ប្រទេស ក្នុង​តំបន់​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន ជាពិសេស ការអភិវឌ្ឍន​ធនធានមនុស្ស​នេះ​។ ចក្ខុវិស័យ​អាស៊ាន​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការធ្វើសមាហរណកម្ម និង សុខដុម​នីយកម្ម​ជាមួយគ្នា ទោះបី​កម្ពុជា​បាន​ចូល​អាស៊ាន​ក្រោយ​គេ​ក៏ដោយ តែ​កម្ពុជា​ពិត​ជាមាន​មោទនភាព​ពី​ប្រទេស​ដែល​ទើប​ងើប​ពី​សង្គ្រាម​។ កម្ពុជា​ក៏​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​ចំនួន ២​លើក​រួម​មកហើយ​ផងដែរ ហើយក៏​ទទួលបាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ផ្សេងៗ​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ទៅកាន់​យុវជន​ទាំ​អស់​ថា កម្ពុជា​ពីមុន មិន​ដូច​កម្ពុជា​បច្ចុប្បន្ន​នោះទេ កាលពី ៣៥ ឆ្នាំមុន​ទីក្រុង​ភ្នំពេញ​គ្មាន​មនុស្ស​រស់នៅ​នោះទេ​។ សម្តេច​តេ​ជោ បាន​រំលឹក​ពី​របប​ជូ​ចត់ នៃ​សម័យ​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​ពេលនោះ​កាលពី ៤១​ឆ្នាំមុន រូប​សម្តេច​តេ​ជោ ផ្ទាល់​បាន​ជួប​នូវ​ភាព​ជូ​ចត់​យ៉ាងខ្លាំង ដែល​បាន​បែកបាក់​គ្រួសារ និង បាត់បង់​កូន​ជាទី​ស្រលាញ់​។ តែ​មកទល់ពេលនេះ​កម្ពុជា​មិន​ឯកោ​ទៀ​ទេ កម្ពុជា​បានរួម​ដំណើរ​ជាមួយ​អាស៊ាន​ក្នុងការ​អភិវឌ្ឍន​រីកចម្រើន​ជាមួយគ្នា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ផងដែរ​អំពី​កត្តា​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​មាន ១) កត្តា​គោលការណ៍​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​។ ២) កត្តា​ស្មារតី​សហគមន៍ គឺ​ការធ្វើការ​តាម​កុងសង់ស៊ីស​។ ៣)​កត្តា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន​។ ៤)​កត្តា​ច្រកចេញ​កា​ទូត​របស់​ម្ពុ​ជា​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​បញ្ជាក់​ផងដែរ​ថា កម្ពុជា​បច្ចុប្បន្ន​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ទាប និង​ពេលខាងមុខ​នឹង​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ កម្ពុ​ជាមាន​មហិច្ឆតា​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ទៀតផង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អរគុណ រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចូលរួម​កិច្ចសហប្រតិបត្តិការ​នេះ និង​ជូនពរ​ដល់​ប្រតិភូ​យុវជន​នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៤ ឆ្នាំ​២០១៧ ជួបតែ​សេចក្តីសុខ និង​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×