មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ប្រមាណជាង ១៨០០ក្រុមហ៊ុន មកពី ៦០ប្រទេស បានចូលរួមផ្សារណាត់ពិព័រណ៍អាវុធ Eurosatory ដែលទើបប្រព្រឹត្តទៅនៅប្រទេសបារាំង ។
ពិព័រណ៍អន្តរជាតិអំពីសន្តិសុខនិងការពារជាតិ Eurosatory ប្រព្រឹត្តទៅពីថ្ងៃទី ១១-១៥ ខែមិថុនា នៅ Villepinte ជិតទីក្រុងប៉ារីស ។ ព្រឹត្តិការណ៍នេះត្រូវរៀបចំ ២ ឆ្នាំម្តង ។
បណ្តាកងកម្លាំង នឹងធ្វើសមយុទ្ធជាមួយបរិក្ខារយោធាថ្មី ដើម្បីបង្ហាញអំពីភាពរស់រវើក ពួកគេ បានរៀបចំឈុតឆាក ដោយប្រើមនុស្សសម្តែងបង្ហាញផ្ទាល់ ។
ពលទាហានបារាំងកំពុងពាក់មួកការពារគ្រោះថ្នាក់ និងបម្រើការប្រយុទ្ធ ។
ភ្ញៀវទស្សនាសន្ទនាជាមួយក្រុមទាហានដែលឈរប្រចាំការតាមស្តង់នីមួយៗ ។
ពលទាហានអាមេរិកឈរយាមរថយន្តប្រយុទ្ធ សម្រាប់ទ័ពថ្មើរជើង ។
មន្ត្រីយោធាកំពុងពិនិត្យបរិក្ខារផលិតដោយក្រុមហ៊ុនបារាំង Protecop ។
បុរសម្នាក់កំពុងសាកល្បងកាំភ្លើងយន្តផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ Heckler & Koch។
បុគ្គលិក និងទាហានអាមេរិកឈរយាមរថយន្តថ្មើរជើង “Dragoon” ។
នេះជារថក្រោះ CV-90 ផលិតដោយក្រុមហ៊ុនអង់គ្លេស BAE Systems PLC ។
រថយន្តអ៊ីស្រាអែល Carmor ៕ ចន្ទ្រា