ភ្នំភ្លើង Kilauea នៅលើប្រជុំកោះហាវ៉ៃ បានផ្ទុះឡើងបង្កើតជាភ្លៀងត្បូងធ្លាក់ចុះតាមដងវិថី និងឆ្នេរសមុទ្រ ។
ត្បូង Olivin ត្រូវបានរកឃើញក្នុងដុំថ្ម និងដីដែលផ្ទុះខ្ទាតចេញពីភ្នំភ្លើងនៅហាវ៉ៃ ។ កម្អែរភ្នំភ្លើងដ៏ក្តៅបានធ្វើឲ្យត្បូងថ្មមានតម្លៃតូចៗត្រូវផ្ទុះខ្ទាតស្រោចមកលើតំបន់ក្បែរៗនោះ ។
មនុស្សមួយចំនួនរើសបានត្បូង Olivin ពីឆ្នេរសមុទ្រ និងដងវិថីនៅលើកោះហាវ៉ៃ ពួកគេស្រែកហ៊ោរថា ៖ នេះគឺជាភាពអស្ចារ្យដែលធម្មជាតិបញ្ជាក់ប្រាប់ ។
ត្បូង Olivin ដែលមានពណ៌ត្រួយចេក ឬនៅមានឈ្មោះមួយទៀតថា Peridot មានតម្លៃ 450 USD/carat ។
គេឃើញវត្តមានរបស់ត្បូង Olivin ច្បាមជាប់ផ្ទាំងថ្មនៃកម្អែរភ្នំភ្លើង ក្រោយវារលត់ ៕ ចន្ទ្រា