ឆ្នាំជូត ៖ រាសីស្រុតចុះ។ ថ្ងៃនេះអ្នកត្រូវប្រយ័ត្នប្រយែងក្នុងការងារ ដើម្បីបញ្ចៀសធ្លាក់ចូលអន្ទាក់គូសត្រូវ ជួបហេតុការណ៍មិនល្អត្រូវនឹងនរដោះស្រាយ។ ត្រូវចៀសឆ្ងាយពីល្បែងស៊ីសង ប្រសិនមិនដូច្នេះទេ អ្នកនឹងខាតបង់ទាំងប្រាក់ផង និងថែមទាំងជាប់ទោសទៀត។ មនោសញ្ចេតនា ៖ អ្នកទាំង២ មានទស្សនៈមិនចុះសម្រុងបណ្តាលឲ្យមានទំនាស់ឈ្លោះប្រកែកគ្នា។ ទិសនាំលាភ៖ លិច តំណមទិស ៖ កើត។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់ ។ ការងារចាប់ផ្តើមស្ថិរភាពនិងរីកចម្រើន អ្នកនឹងរវល់ជាងមុនច្រើន ហេតុនេះពេលវេលាសម្រាកក៏តិចជាង ។ មនោសញ្ចេតនាមានឱកាសបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់នាំឲ្យអារម្មណ៍ស្រស់ថ្លារីករាយ។ ទិសនាំលាភ៖ អាគ្នេយ៍ តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់ ។ ត្រូវបានមនុស្សគ្រប់គ្នាគាំទ្រ ហេតុនេះផែនការការងារគ្រប់យ៉ាងរបស់អ្នកសុទ្ធតែអនុវត្តបានយ៉ាងរលូន គ្មានឧបសគ្គ។ ឱកាសសហការរកស៊ីមានការកើនឡើង ធ្វើឲ្យចំណូលកាក់កប។ មនោសញ្ចេតនា៖ រីកចម្រើនល្អមានភាពផ្អែមល្ហែមចំពោះគ្នា។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ ។ ការងាររវល់ធ្វើឲ្យអ្នកគ្មានពេលគិតដល់រឿងផ្សេង មិនត្រូវលោភដល់ថ្នាក់ភ្លេចខ្លួនឯង។ ចាយវាយត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់ដើម្បីបញ្ចៀសការលំបាកទៅថ្ងៃខាងមុខ។ មនោសញ្ចេតនា ៖ អ្នកទាំង២ពិបាកជឿជាក់លើគ្នា នាំឲ្យមានទំនាស់ជារឿយៗ។ ទិសនាំលាភ ៖ត្បូង តំណម ៖ ជើង ។ ពណ៌នាំសំណាង៖ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕
ឆ្នាំរោង៖ រាសីស្រុតចុះ ។ ត្រូវប្រយ័ត្នប្រយែងក្នុងការងារកុំឲ្យធ្លាក់ក្នុងអន្ទាក់គូប្រជែងប្រឹងប្រែងធ្វើឲ្យល្អ កិច្ចការរបស់ខ្លួន មិនត្រូវលូកលាន់ក្នុងរឿងអ្នកដទៃ។ ថ្ងៃនេះអ្នកមានហានិភ័យខាតបង់ទ្រព្យ ដូច្នេះមិនត្រូវវិនិយោគ។ ទិសនាំលាភ ៖ លិច តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ ។ ស្មារតីធ្វើការងាររបស់អ្នកមិនល្អ លទ្ធភាពសហការខ្សោយ ដូច្នេះធ្វើឲ្យឥទ្ធិពលដល់ភាពរីកចម្រើនក្នុងការងារ។ យកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិប្រយ័ត្នមានជនអាក្រក់លួចប្លន់។ មនោសញ្ចេតនា៖ អ្នកនៅលីវពុំមានឱកាសផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ លឿង។ ឆ្នាំយកអាសា ៖ ឆ្នាំឆ្លូវ ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម ។ ការងារមានឱកាសនាំមកដល់ តែអ្នកបែរជាអល់អែក ស្ទាក់ស្ទើព្រោះមានអារម្មណ៍ថា ខ្លួនរែកពន់មិនកើត។ ចំណូលហូរចូលសន្ធឹកអាចឲ្យរង្វាន់ខ្លួនឯងនូវរបស់ដែលខ្លួនស្រឡាញ់ចូលចិត្ត។ មនោសញ្ចេតនា ៖ ប៉ែលប៉ោលមិនទាន់ឃើញកោះត្រើយ។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំចរ ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម ។ អាស្រ័យដោយស្ថិរភាពក្នុងការងារ ហេតុនេះប្រភពចំណូលក៏នឹងនរ ជីវភាពសមរម្យ។ វិនិយោគតូចប្រាក់ចំណូលតិច ប៉ុន្តែសុវត្ថិភាពនោះគឺជាជម្រើសដ៏ល្អបំផុតនៅគ្រានេះ។ មនោសញ្ចេតនា ៖ ទទួលភាពសប្បាយរីករាយសុភមង្គលពេញ១ថ្ងៃ ក្បែរមនុស្សជាទីស្រឡាញ់។ ទិសនាំលាភ ៖ កើត តំណមទិស ៖លិច។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំថោះ ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ត្រូវព្យាយាមធ្វើការ កុំដោយសារតែប្រាក់ចំណេញតូច ចំពោះមុខធ្វើឲ្យបាត់បង់ឱកាសធំក្នុងអនាគត។ ចាយវាយខ្ជះខ្ជាយធ្វើឲ្យអ្នកពុំទាន់ដល់ចុងខែ អស់ប្រាក់រលីងពីខ្លួន។ មនោសញ្ចេតនា ៖ ដោយសារតែទំនាស់តិចតួចធ្វើឲ្យអ្នកទាំង២ឈឺចិត្ត គេចមុខគ្នា។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ ប្រឹងប្រែងរក្សាស្ថិរភាពក្នុងការងារ មិនត្រូវផ្លាស់ប្តូរក្នុងអំឡុងពេលនេះ។ លុយចូលដៃឆ្វេង បែរជាចេញទៅវិញដៃស្តាំ ចាយវាយរបៀបនេះពិបាកសន្សំទុកបានណាស់។ មនោសញ្ចេតនា ៖ រាសីកំពុងអន់ អ្នកទាំង២ងាយមានទំនាស់ឈ្លោះប្រកែកគ្នា។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ស ។ អ្នកយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនទៅមុខ មានព័ត៌មានសប្បាយច្រើនមកដល់អ្នក ត្រូវបានថ្នាក់លើជឿជាក់ អ្នករួមការងារគាំទ្រ។ ជោគជ័យក្នុងការងារនាំឲ្យខ្ទង់ចំណូលក៏ប្រសើរទៅតាមនោះដែរ។ មនោសញ្ចេតនា ៖ ត្រូវយកចិត្តទុកដាក់ច្រើនជាងដល់សុខភាពនិងផ្លូវចិត្តរបស់គូស្នេហ៍។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ឦសាន ។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ។ ថ្ងៃនេះអ្នកមានឱកាសប្រាស្រ័យជាមួយប្រភពទុនធំ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ទ្រព្យហូរចូលដល់ផ្ទះ។ ។ មនោសញ្ចេតនា ៖ អ្នកនៅលីវមានឱកាសល្អក្នុងការបើកបង្ហាញដួងចិត្តចំពោះមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភ ៖ លិច តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំរកា៕