ស្ត្រីសញ្ជាតិអាមេរិកម្នាក់ ដែលញៀនបូមដើមទ្រូងដល់ថ្នាក់សុដន់របស់គាត់មានទម្ងន់ ៩គីឡូក្រាម ហើយក៏ចាប់ផ្តើមបង្កឲ្យមានការឈឺចាប់ ក៏ប្រញាប់រត់រកពេទ្យឲ្យជួយ ។
ក្រោយការវះកាត់តម្លើងទំហំសុដន់ ។
Allegra Cole អាយុ៤៤ ឆ្នាំ បានរងការឈឺចាប់ជាទីបំផុត ព្រោះតែប្រតិកម្មបង្កឡើងដោយការបូម “តម្លើង” ដើមទ្រូងហួសហេតុ ។ Allegra Cole ដែលបានបូម “តម្លើង” សុដន់តាំងពីអាយុ ៣៣ឆ្នាំ បានថ្លែងប្រាប់លើស្ថានីយ៍ទូរទស្សន៍ថា នាងចាប់ផ្តើមបូមបញ្ចូលកម្រិត 800cc ហើយក៏ត្រូវបានគេសរសើរថា សុដន់នាងស្អាតណាស់ ប៉ុន្តែទំហំនោះហាក់ធ្វើឲ្យនាងស្ងប់ចិត្តឡើយ នាងបានប្រទះឃើញគេហទំព័រមួយដែលក្នុងនោះមានបុរសសន្យានឹងទូទាត់ថ្លៃ “តម្លើង” ដើមទ្រូងឲ្យនារីៗ ប៉ុន្តែគេមានភ្ជាប់លក្ខខណ្ឌ ។
Allegra Cole និងមិត្តប្រុស ។
ពួកគេទាមទារថតរូបមួយចំនួនប៉ុណ្ណោះ ហើយបើអ្នកយល់ព្រមគេនឹងទូទាត់សងសោហ៊ុយ “តម្លើង” សុដន់ ។ នាងក៏យល់ព្រម ពេលនោះគេបានបូមបញ្ចូលសារធាតុចម្រុះដល់ 1700cc ។
ក្រោយការវះកាត់ថ្វីត្បិតនាងមានអារម្មណ៍ហាក់ដូចជាកំពុងមាន “កូនដំរីមួយក្បាល” លើដើមទ្រូង ប៉ុន្តែវានៅពុំទាន់ធ្វើឲ្យនាងពេញចិត្ត ។
៥ខែក្រោយមកទៀត នាងបានបូមបញ្ចូលទឹកអំបិល ដែលដាក់ក្នុងកញ្ចប់ដល់ទៅ 4.600cc ។ ទន្ទឹមនោះ នាងត្រូវហាត់ gym ដើម្បីរាងកាយអាចសម្របរក្សាបានទម្ងន់នៃសុដន់ទាំងគូ។
Allegra Cole កំពុងហាត់ gym ប៉ុន្តែបានត្រឹមតែមួយរយៈពេលប៉ុណ្ណោះ សុដន់ខាងស្តាំយារធ្លាក់ចុះ ពេលនោះទើបនាងភ័យស្លន់ស្លោស្វែងរកជំនួយពីវេជ្ជបណ្ឌិត ។
ប៉ុណ្ណឹងហើយពេលទទួលការព្យាបាលពីសំណាក់គ្រូពេទ្យ នាងនៅនិយាយប្រាប់ថា “សូមមេត្តាជួយរក្សាដើមទ្រូងខ្ញុំឲ្យនៅដដែល ព្រោះខ្ញុំចូលចិត្តវាណាស់” ៕ លីសា