នាង Joni Reinkemeyer អាយុ ២១ឆ្នាំ មានកូនជាមួយមិត្តប្រុស Chris Skain អ្នកទាំងពីររស់នៅទីក្រុង Jefferson, Missouri អាមេរិក បានដឹងថា ពួកគេមានកូនអាយុ ១៩សប្តាហ៍ ។ ប៉ុន្តែពេលនោះឯងក្រោយការធ្វើអេកូទើបដឹងថា គភ៌ក្នុងពោះនាងមានបញ្ហាធ្ងន់ធ្ងរចំពោះឆ្អឹងខ្នង ដោយហេតុគេឃើញក្នុងខួរក្បាលទារកមានទឹករងៃ ដែលវាប្រឈមនឹងការវិវឌ្ឍន៍ដុំពកមួយនៅខ្នង គេបានបញ្ជូនទាំងម្តាយកូនទៅកាន់មន្ទីរពេទ្យនៅកូឡំប៊ី, Missouri រួចបន្តបញ្ជូនទៅមន្ទីរពេទ្យ Barnes-Jewish ។ នៅទីនោះក្រុមវេជ្ជបណ្ឌិតពិនិត្យឃើញទារកក្នុងផ្ទៃរបស់ Joni មានបញ្ហាប្រេះឆ្អឹងខ្នង ហើយក្រុមវេជ្ជបណ្ឌិត បានលើកគម្រោងវះយកទារកចេញ រួចបន្តវះព្យាបាលស្នាមប្រេះលើឆ្អឹងខ្នង ហើយយកទារកនេះដាក់បញ្ចូលឲ្យនៅក្នុងគភ៌ម្តាយបន្ត ទុកឲ្យវាលូតលាស់បន្ថែម ១០សប្តាហ៍ទៀត ។
វិធីសាស្ត្រនេះក្នុងវេជ្ជសាស្ត្រហៅថា ការវះកាត់គភ៌ក្នុងស្រោម ។
ក្រុមវេជ្ជបណ្ឌិតក៏បានប្រាប់ថា ការវះកាត់ធ្វើឲ្យទារកអាចប្រឈមនឹងការបាត់បង់ជីវិត ប៉ុន្តែបើទុកបែបនេះ វាកើតមកនឹងមានពិការភាព ដោយគ្មានជម្រើសម្តាយឪពុកទាំងពីរនាក់នេះបានយល់ព្រម ហើយការវះកាត់ត្រូវបានអនុវត្តនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៧ ។ មានមនុស្ស ៣២នាក់ ចូលរួមក្នុងក្រុមវះកាត់នេះ ។ ទារកពេលយកចេញមកខាងក្រៅគ្រានោះមានទម្ងន់ 0,4 Kg ។ វេជ្ជបណ្ឌិតក៏បានធ្វើការបូមយកទឹករងៃចេញពីឆ្អឹងខ្នង ហើយប៉ះប្រហោងនៅឆ្អឹងខ្នង រួចរាល់ហើយ ក៏យកទារកដាក់ចូលក្នុងពោះម្តាយវិញ ។ ១០សប្តាហ៍ក្រោយមក ទារកបានសម្រាលមកយ៉ាងសុវត្ថិភាព ហើយមានទម្ងន់ 2Kg ឈ្មោះ Jackson ។
អាស្រ័យដោយកើតមិនគ្រប់ខែ ទើបម្តាយនិង Jackson បន្តនៅបន្ទប់ថែទាំពិសេស ១២ថ្ងៃទៀត ។
បច្ចុប្បន្នអ្នកទាំងពីរ មានសុខភាពល្អប្រសើរ ហើយបានចាកចេញពីមន្ទីរពេទ្យហើយ ។