Wednesday, October 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ចាប់ផ្តើមជើងហោះហើរទៅហាណយ និងសៀងហៃ

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានចាប់ផ្តើមប្រតិបត្តិការជើងហោះហើររបស់ខ្លួនរវាងខេត្តសៀមរាប និងទីក្រុងហាណូយ នៃប្រទេសវៀតណាម ដោយផ្តល់ការជំរុញដ៏ធំធេងដល់ទំនាក់ទំនងនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានប្រកាសនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយថា បានដឹកអ្នកដំណើរចំនួន ៦៨ នាក់ តាមយន្តហោះ Airbus A320 នៃជើងហោះហើរ K6 852 ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហាណូយ។ ជើង​ហោះ​ហើរដ៏ដែល​នេះ​ បាន​ត្រឡប់​មក​កាន់​ខេត្ត​សៀមរាប​វិញ ​ដោយដឹក​ភ្ញៀវ​ទេសចរចំនួន ៨១ នាក់​របស់​អង្គការ UNESCO។

ក្រុមហ៊ុនអាកាសចរណ៍នេះ មានគម្រោងប្រតិបត្តិការជើងហោះហើរ Airbus A320/1 ចំនួនបីថ្ងៃ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍រៀងរាល់សប្តាហ៍។ ក្រុមហ៊ុន ក៏មានគម្រោងចាប់ផ្តើមជើងហោះហើរត្រង់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងហូជីមិញ និងដាណាងផងដែរ។ ក្រុមហ៊ុនក៏មានជើងហោះហើរពីភ្នំពេញ ទៅហាណូយ និងហូជីមិញ និងក៏មានជើងហោះហើរតភ្ជាប់ពីខេត្តព្រះសីហនុ និងហូជីមិញផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ក៏បានបន្តជើងហោះហើររវាងទីក្រុងភ្នំពេញ និងទីក្រុងសៀងហៃផងដែរ។ ជើងហោះហើរ K6 866 ដោយប្រើយន្តហោះ Airbus A320 បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Shanghai-Pudong (សាធារណៈរដ្ឋចិន)។ ការ​ហោះហើរ​ឡើងវិញ​ត្រូវបាន​រំពឹងថា ​នឹង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អង្គរអ៊ែរ គ្រោងនឹងដំណើរការជើងហោះហើរទៀងទាត់រវាងទីក្រុងភ្នំពេញ និងសៀងហៃ រៀងរាល់ថ្ងៃសៅរ៍។ ទិសដៅ​ចិន​ផ្សេងទៀត ​របស់​ក្រុមហ៊ុន ​រួមមាន ក្វាងចូវ ចេនចូវ ណាននីង និងណានឆាង បន្ទាប់ពីការគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាត Covid-19 បានធូស្រាល ទាំងកម្ពុជា និងវៀតណាម ក៏បានដកការរឹតបន្តឹងការធ្វើដំណើរ និងបើកច្រកព្រំដែនឡើងវិញ។

កម្ពុជាគឺជាប្រភពទេសចរបរទេសធំជាងគេទីបីរបស់វៀតណាម បន្ទាប់ពីបើកដំណើរការឡើងវិញ។ ប្រជាជនកម្ពុជាសរុបចំនួន ១៧២,០០០ នាក់បានទៅទស្សនាប្រទេសវៀតណាមក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ។

បើយោងតាមការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម កម្ពុជាក៏ទទួលបានភ្ញៀវទេសចរណ៍ពីប្រទេសវៀតណាមយ៉ាងច្រើនផងដែរ ដោយមានភ្ញៀវទេសចរវៀតណាមចំនួន ១៨ម៉ឺននាក់ មកទស្សនាព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ រំពឹង​ថា ​នឹង​នាំ​ភ្ញៀវ​ទេសចរ​ពី ៣ ទៅ ៤ លាន​នាក់​មក​កម្ពុជា​ក្នុង​មួយ​ឆ្នាំ៕

spot_img
×