Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Viber ធ្វើឱ្យ​ការផ្ញើ​សារ​កាន់តែ​មាន​អនុភាព និង​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ជាមួយ​នឹង Chat Extensions

​ទីក្រុង TEL AVIV – ខែមិថុនា ឆ្នាំ​2018 ៖Viber ដែល​ជា​កម្មវិធី​ផ្ញើ​សារ​ឈានមុខ​គេ​មួយ​នៅលើ​ពិភពលោក​បាន​ប្រកាស​ពី​កម្មវិធី Chat Extensions ថ្មី​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ដោយ​ផ្តល់​ឱ្យ​អ្នកប្រើប្រាស់​ជាង​មួយ​ពាន់​លាន​នាក់​នូវ​វិធី​ថ្មីៗ​ជាច្រើន​ដើម្បី​បង្ហាញ​ពី​ខ្លួនឯង និង​គ្រប់គ្រង​ការសន្ទនា​របស់​ពួកគេ​យ៉ាង​ងាយស្រួល​។​

​ដំណើរការ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែ​ធ្នូ​ឆ្នាំ 2016 Chat Extensions របស់ Viber បង្កើន​ភាពងាយស្រួល ដោយ​មិន​ចាំបាច់​ចាកចេញ​ពី​ការសន្ទនា ហើយ​អាច​អោយ​អ្នកប្រើប្រាស់​ធ្វើ​ការស្វែងរក និង​ចែករំលែក​ភ្លាមៗ​នូវ GIFs និង​វីដេអូ YouTube ដើម្បី​ផ្ញើ​បទ​ចម្រៀង​ពី Spotify កន្លែង​ញ៉ាំ​អាហារ​ពី Yelp និង​មាន​ច្រើន​ទៀត​។​

​មុខងារ Chat Extensions

Viber Shouts គឺជា​មធ្យោបាយ​ថ្មី​មួយ​សម្រាប់​អ្នក​ប្រើ Viber ដើម្បី​ចែករំលែក​សារ​ជា​មួយ​ផ្ទៃ​ខាងក្រោយ​ចម្រុះ​ពណ៌ និង​ធ្វើអោយ​សារសំខាន់រ​បស់​ពួកគេ​មាន​ភាព​លេចធ្លោរ​ជាង​សារ​ដទៃទៀត​។ ជាមួយនឹង​សារ​ដែល​មាន​ជម្រើស​ផ្ទៃ​ខាងក្រោយ​សរុប​ជាង 20 Viber នឹង​ផ្តល់ជូន​នូវ​ផ្ទៃ​ខាងក្រោយ​បន្ថែមទៀត​នៅ​ទូទាំង​ពិភពលោក និង​នៅតាម​តំបន់​នាពេល​អនាគត​។​

 

Favorites គឺជា Chat Extension ថ្មី​មាន​អត្ថប្រយោជន៍​អាច​រក្សារ​ទុក​បាន​នូវ​អ្វី​ដែល​អ្នកប្រើប្រាស់​ចូលចិត្ត និង GIFs សំខាន់ៗ ក៏ដូចជា links និង​វីដេអូ YouTube នៅក្នុង​កន្លែង​រក្សារ​ទុក​តែមួយ​។ អ្នកប្រើប្រាស់​អាច​ទាញយក GIF​ណាមួយ links និង​វីដេអូ YouTube ដែល​ពួកគេ​បាន​ទទួល​ក្នុង Viber ហើយ​អាច​រក្សាទុក​នៅក្នុង Favorites របស់​ពួកគេ​។ ក្រោយមកទៀត​ពួកគេ​អាច​ចូល​ប្រើ​វា​បាន​យ៉ាង​ងាយស្រួល​ដោយ​ប្រើ Chat Extension សម្រាប់​ការសន្ទនា​ផ្សេងៗ​ទៀត​នៅ​លើ Viber ហើយ​ចែករំលែក​ភ្លាមៗ​នៅលើ​ម៉ាស៊ីន​តែមួយ​។​

 

Location គឺជា​បទពិសោធ​នៃ​ការ​ចែកចាយ​ទីតាំង​ដ៏​សម្បូរបែប​ជាមួយនឹង​ព័ត៌មាន​ពាក់ព័ន្ធ​ជាច្រើន​ក៏ដូចជា​
​ទីតាំង​ដែល​នៅក្បែរៗ ដើម្បី​ចែកចាយ​ទៅក្នុង​ការសន្ទនា​របស់​អ្នក​។ សារ​ទីតាំង​ថ្មី​រួមបញ្ចូល​ប៊ូ​តុង “​បើក​” នៃ​ទីតាំង​ជាក់លាក់​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​អាច​ជ្រើសរើស​កម្មវិធី​រុករក​របស់​ពួកគេ​។ ទាក់ទង​នឹង​ភាព​ឯកជន​វិញ​លក្ខណៈ​ពិសេស​នេះ​ត្រូវបាន​អនុញ្ញាត​សម្រាប់តែ​អ្នក​ប្រើ​ដែល​បាន​ផ្ដល់​សិទ្ធិ​សម្រាប់ Viber ចូល​ទៅ​ទីតាំង​របស់​ពួក​គេ​ប៉ុណ្ណោះ ហើយ​ទីតាំង​នោះ​ត្រូវបាន​ស្នើសុំ​លុះត្រាតែ​អ្នកប្រើប្រាស់​ទាញយក​ទីតាំង​សម្រាប់​កម្មវិធី Chat Extension ដើម្បី​ចែករំលែក​វា​ជាមួយ​មិត្តភក្តិ​របស់​ពួកគេ​។

​ចាប់តាំងពី​បើក​ដំណើរការ​មក Viber បាន​សហការ​ជា​ដៃគូ​ជាមួយ​ដៃគូ និង​សេវាកម្ម​ជាង 20 ទូទាំង​ពិភពលោក និង​ក្នុង​ស្រុក ទៅលើ Chat Extensions ជាច្រើន​ដូចជា GIPHY និង Tenor សម្រាប់ GIFs YouTube សម្រាប់​វីដេអូ​អន​ឡាញ Spotify សម្រាប់​ការស្តា​ប់​តន្ត្រីអន​ឡាញ និង​ជាមួយ​ដៃគូរ​ដទៃ​ទៀត​សម្រាប់​ព័ត៌មាន ការកម្សាន្ត កីឡា និង​ម្ហូបអាហារ​។ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ អ្នកប្រើប្រាស់ Viber បាន​ចូល​ដំណើរការ Chat Extensions ច្រើនជាង 4,5 ពាន់​លាន​ដង​ធ្វើ​ឱ្យ​វា​ជា​កម្មវិធី​មួយ​ដែល​រីកលូតលាស់​លឿន​បំផុត​សម្រាប់​ការទំនាក់ទំនង​។​

Chat Extensions ដែល​មាន​ដូចជា Viber Shouts, Favorites និង Location នឹង​បង្ហាញ​ខ្លួន​ជា​បណ្តើរ ៗ​​ជុំវិញ​ពិភពលោក​ហើយ​សម្រាប់​កម្មវិធី Viber នៅលើ​ទូរស័ព្ទ​ចល័ត​ដូចជា iPhone និង Android ។​

“Viber បាន​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ដើម្បី​បង្កើន​បទពិសោធ​ការទំនាក់ទំនង​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​​កម្មវិធី​នេះ​នៅ​ទូទាំង​ពិភពលោក​។ ការណែនាំ​អំពី​កម្មវិធី​ជជែក​កំសាន្ត​ថ្មី ៗ ចំនួន 3 គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​យើង​ដើម្បី​រក្សា Viber ជា​កម្ម​វិធី​ដ៏​មាន​អនុភាព និង​រំជើបរំជួល​ដើម្បី​ជជែក​តាម​ស្ទីល និង​ម៉ូត​ផ្សេងៗ​គ្នា​។ Djamel Agaoua នាយក​ប្រតិបត្តិ​របស់ Viber បាន​មានប្រសាសន៍ថា​៖ យើង​មាន​ក្តីរំភើប​ហើយ​ជឿជាក់​ថា​ការ​ជម្រុញ​នៃ​ការជជែក​នេះ​រួមជាមួយ​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ភាពសាមញ្ញ និង​ភាព​ឯកជន​នឹង​បន្ត​ធ្វើ​ឱ្យ​បទពិសោធន៍​របស់ Viber មាន​ភាព​ពិសេស និង​តែមួយគត់​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់រូប​។​

​នៅ​ក្រុមហ៊ុន Rakuten Viber យើង​ធ្វើ​ការតភ្ជាប់​មនុស្ស​គ្រប់ៗ​គ្នា​។ ដោយ​មិន​ខ្វល់​ថា​តើ​ពួកគេ​ជា​នរណា ឬ​មកពីណា​នោះទេ​។ មូលដ្ឋាន​អ្នកប្រើប្រាស់​សកល​របស់​យើង មាន​លទ្ធភាព​ទទួលបាន​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូចជា​ការជជែក​កម្សាន្ត​ជាមួយ​ដៃគូរ​មួយ​ទាល់​មួយ ការហៅ​ជា​វីដេអូ ការផ្ញើ​សារ​ជា​ក្រុម និង​ការធ្វើ​បច្ចុប្បន្នភាព និង​ការពិភាក្សា​ជាមួយនឹង​ម៉ាក​និង​តារា​ល្បី ៗ ដែល​ពួកគេ​ចូលចិត្ត​។ យើង​ធានាថា​អ្នក​ប្រើប្រាស់​របស់​យើង​មាន​សុវត្ថិភាព​និង អាច​ចែករំលែក​នូវ​ការសប្បាយ​រីករាយ​របស់​ពួកគេ​ដោយ​មិន​ខ្វាយខ្វល់​អំពី​អ្វី​ទាំងអស់​។​

​ក្រុមហ៊ុន Rakuten Viber គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Rakuten Inc ដែលជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ផ្នែក​ប្រព័ន្ឋ​អេឡិចត្រូនិច និង​សេវាកម្ម​ហិរញ្ញវត្ថុ​។ Viber គឺជា​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​របស់​ក្លឹប​បាល់ទាត់​ដ៏​ល្បី​របស់អេ​ស្ប៉ាញ​គឺ​ក្លឹប Barcelona និង​ជា​ដៃគូរ​របស់ Golden Warriors ក្នុងការ​ផ្ញើ​សារ​បន្ទាន់​ភ្លាមៗ និង​ជា​ផ្លូវការ ៕​ ​ដោយ​៖​កូឡាប​

×