គូប្រកួត និងសន្និដ្ឋាន៖
អង់គ្លេស VS ប៉ាណាម៉ា៖ ឱកាសសំរាប់អង់គ្លេស សមជើងប៉ុណ្ណោះ
ក្រុមអង់គ្លេសក្នុង Wold Cup 2018 នេះ សុទ្ធសឹងជាកីឡាករវ័យក្មេងពេញកម្លាំង ឆន្ទៈប្រយុទ្ធមោះមុត បច្ចេកទេសល្អ ខ្វះតែបទពិសោធន៍ប៉ុណ្ណោះ ។
ចំណែកប៉ាណាម៉ាវិញ គឺជាលើកទី១ហើយ ដែលពួកគេបានចូលរួមវគ្គ ១៦ ក្រុម របស់ World Cup ពួកគេបានត្រឹមកំរិតសង្ឃឹមទទួលនូវបទពិសោធន៍ប៉ុណ្ណោះ ពុំមានមហិច្ឆិតាធំដុំអ្វីឡើយ ព្រោះចាញ់ក៏មិនជាបញ្ហាអ្វី ទោះបីអ្នកណាមិនចង់ឈ្នះនោះ ។
សន្និដ្ឋានៈ អង់គ្លេស ៣-០ ប៉ាណាម៉ា
ជប៉ុន Vs Senegal:
តំណាងអាស៊ីនៅសល់ជប៉ុន១គត់ ។ ចាប់ផ្តើមប្រកួតដំបូង ជប៉ុនបានផ្តួលកូឡុំប៊ីក្នុងពិន្ទុ ២-១ ។ បើរក្សាបានកម្លាំងប្រយុទ្ធបែបនេះ ការយកឈ្នះលើ Selegal ពុំមែនជារឿងលំបាកប៉ុន្មានទេ ។
ដូចគ្នាដែរ Selegal យកឈ្នះប៉ូឡូញ ២-១ ពេលប្រកួតដំបូង ។ ថ្វីត្បិតបច្ចេកទេសពុំលេចធ្លោ តែពួកគេសង្កត់ធ្ងន់លើល្បឿន និងកម្លាំងខ្លាំងក្លា ។
សន្និដ្ឋានៈ ជប៉ុនឈ្នះ ១-០ Selegal
ប៉ូឡូញ Vs កូឡុំប៊ី៖ ច្រកចង្អៀតសម្រាប់អ្នក…ចាញ់
កូឡុំប៊ីត្រូវបានគេឲ្យតម្លៃខ្ពស់ជាងប៉ូឡូញ ព្រោះមានកីឡាករល្អៗច្រើនគួរសម ។
សន្និដ្ឋាន កូឡុំប៊ី ១-០ ប៉ូឡូញ ៕ សុបិន្ត