ទើបតែចុះអេតាស៊ីវិលរួច ព្រោះតែទំនាស់តូចតាចមួយ ស្រាប់តែប្តីប្រពន្ធវ័យក្មេងពីរនាក់នេះ បានកើតមានការប្រតាយប្រតប់ទាត់ធាក់គ្នាយ៉ាងខ្លាំង ។
គ្រាន់តែទំនាស់តូចមួយស្រាប់តែស្ទុះមកវាយតប់គ្នា ។
តាមខ្សែវីដេអូដែលបង្ហោះលើ Live Leak កាលពីថ្ងៃទី ១៤ ខែមិថុនា ធ្វើឲ្យបណ្តាញសង្គមមានការរំជើបរំជួលយ៉ាងខ្លាំងនៅប្រទេសចិន ។
តាមនោះប្តីប្រពន្ធវ័យក្មេងពីរនាក់ទើបតែចុះហត្ថលេខាលើលិខិតអាពាហ៍ពិពាហ៍រួចស្រាប់តែផ្ទុះជម្លោះ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាមួយភ្លែតមកស្រាប់តែអ្នកទាំងពីរចាប់ផ្តើមប្រើដៃជើងវាយតប់គ្នា ខណៈពេលដែលមន្ត្រីមូលដ្ឋាន ។ ស្រឡាំងកាំងស្ទើរមិនជឿ ៕ ចន្ទ្រា