ប្រទេសអាល់ហ្សេរី បានតម្រូវឲ្យសេវាអ៊ិនធឺណេតលើផ្ទៃដី ត្រូវកាត់ផ្តាច់ទាំងស្រុងរយៈពេល១ម៉ោង ពេលដែលការប្រឡងចាប់ផ្តើមពីថ្ងៃទី ២០-២៥ ខែមិថុនា ។ មជ្ឈដ្ឋានអប់រំរបស់ប្រទេសនេះឲ្យដឹងថា កម្មវិធីកាត់ផ្តាច់អ៊ិនធើណេតប្រមាណ ១១លើក ត្រូវបានដាក់ចេញឲ្យអនុវត្ត ។ ព្រោះមុននោះកាលពីឆ្នាំ ២០១៦ វិញ្ញាប្រលងបានត្រូវបែកធ្លាយតាមបណ្តាញអ៊ិនធឺណេត ហើយចូលដល់ឆ្នាំ ២០១៧ ដោយសារវិធានការចំពោះប្រព័ន្ធអ៊ិនធើណេតពុំមានភាពដាច់ស្រេច តឹងរ៉ឹងធ្វើឲ្យវិញ្ញាសារបន្តបែកធ្លាយទៀត ។
អាល់ហ្សេរី សម្រេចបិទសេវាអ៊ិនធឺណេតចោល ដើម្បីធានាយុត្តិធម៌នៃការប្រលង រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសនេះ Nouria Bengharit បានប្រាប់ទៅសារព័ត៌មានថា ថ្វីត្បិតជម្រើសនេះធ្វើឲ្យមានផលប៉ះពាល់ក្តី ប៉ុន្តែនេះជាជម្រើសទប់ស្កាត់មិនឲ្យវិញ្ញាសារប្រឡងធ្លាយចេញមកក្រៅ ជាហេតុនាំឲ្យលទ្ធផលប្រលងមិនយុត្តិធម៌ ។
ក្រៅពីនោះនៅកន្លែងប្រលង គេបានដាក់ឧបករណ៍ត្រួតពិនិត្យលោហធាតុ ហើយតម្រូវឲ្យមនុស្សទាំងឡាយដែលចេញចូលនៅទីនោះត្រូវទទួលការត្រួតពិនិត្យដោយពុំលើកលែង ៕
វិធីប្រឆាំងពេលបន្លែបន្លំការប្រលងនៅថៃ ។