គូប្រកួត៖
Australia vs Peru (21:00)
Denmarkvs France(21:00)
Icelandvs Croatia (01:00)
Nigeriavs Argentina(01:00)
វិភាគ:
Australia vs Peru
ក្រុម Australia អាចនឹងឈានជើងចូលរួមការប្រកួតនេះ ដោយសង្ឃឹមនឹងទទួលបានជ័យជម្នះ ប៉ុន្តែក៏បន់ស្រន់ឲ្យក្រុមបារាំងដែលជាប់ទៅវគ្គបន្តហើយនោះយកឈ្នះក្រុមដាណឺម៉ាក ផងដែរ។ ក្រុម Australia នឹងប្រឈមមុខជាមួយក្រុម Peru ដែលបង្ហាញភាពអស្ចារ្យច្រើនកន្លងមក ។
Peru ឈានជើងចូលរួមការប្រកួតនេះក្នុងឋានៈជាក្រុមតែមួយគត់ក្នុងពូល C ។ក្រុម Peru មិនអាចរកបានគ្រាប់បាល់ទេក្នុង៣ប្រកួតចុងក្រោយ ហើយប្រហែលនេះជាចំណុចដែលផ្តល់ក្តីសង្ឃឹមដល់ក្រុម Australia ប៉ុន្តែក្រុម Australia ត្រូវតែប្រឹងប្រែងខ្លាំងណាស់ ដោយសារតែក្រុម Peru ទើបនឹងចាញ់ពីរប្រកួតក្នុង១៧ប្រកួតចុងក្រោយ។
ក្នុង៥ប្រកួតចុងក្រោយ ក្រុម Australia រកបានជ័យជម្នះពីរលើក ស្មើពីរនិងចាញ់មួយ។ ពួកគេរកបាន៨គ្រាប់និងរបូត៤គ្រាប់។
ពួកគេមានប្រព័ន្ធប្រយុទ្ធល្អគួរសម ដោយរកបាន៩គ្រាប់ក្នុង១១ប្រកួត។ ទោះបីជាយ៉ាងណា ពួកគេត្រូវកែលម្អស្ថិតិនៅ World Cup របស់ខ្លួន។ សម្រាប់ក្រុម Peru វិញមានស្ថិតិចាញ់២ ស្មើ១និងឈ្នះ២ក្នុង៥ប្រកួតចុងក្រោយរបស់ខ្លួន ដោយរកបាន៥គ្រាប់និងរបូត២គ្រាប់។
ក្រុម Peru មិនធ្លាប់របូតលើសពីរ១គ្រាប់ក្នុង១៦ប្រកួតចុងក្រោយ ។ ពួកគេក៏មានប្រព័ន្ធប្រយុទ្ធល្អគួរសមដែរ។ ពួកគេរកបានគ្រាប់បាល់១២គ្រាប់ក្នុង១៧ប្រកួតចុងក្រោយ ប៉ុន្តែដូចជាក្រុម Australia ដែរ ពួកគេត្រូវកែលម្អស្ថិតិនៅWorld Cup ។
ក្រុម Peru មិនធ្លាប់ឈ្នះក្នុង៨ប្រកួតនៅវើ World Cup និងខកខានមិនបានរកគ្រាប់បាល់ក្នុង៦ប្រកួតចុងក្រោយនៅ។ សរុបទៅ ក្រុម Peru ធ្លាប់លេងបាន១៧ប្រកួតនៅ World Cup និងឈ្នះបួនប្រកួត។ ៕
ទស្សន: Australia 2-1 Peru
Denmark vs France
ក្រុម France បានជាប់វគ្គ១៦ក្រុមចុងក្រោយហើយបន្ទាប់ពីយកឈ្នះពីរប្រកួតបើកឆាកក្នុងពូល។ ពួកគេនាំមុខគេនៅលើពូល ដោយនាំមុខក្រុម Denmark ២ពិន្ទុ ដូច្នេះលទ្ធផលស្មើគឺគ្រប់គ្រាន់សម្រាប់ក្រុមទាំងពីរដឹកដៃគ្នាទៅវគ្គបន្ត ។
ក្រុម Franceអាចយកឈ្នះក្នុងពីរប្រកួតដំបូងរបស់ខ្លួន ។ ការប្រកួតនេះអាចពិបាកជាងការប្រកួតដែលពួកគេជួបកន្លងមក។ កីឡាករ Mbappeធ្វើបានល្អមកដល់ពេលនេះ ហើយមើលទៅហាក់ដូចជាតារាម្នាក់ក្នុងចំណោមតារាល្បីនៅ World Cup។
ក្រុម France គ្រប់គ្រងបាល់តិចជាងក្រុម Peru ប្រសិនបើគូប្រកួតមានប្រព័ន្ធប្រយុទ្ធល្អនោះ លទ្ធផលប្រហែលជាផ្ទុយពីនេះ។
វាហាក់ដូចជាក្រុម Denmark អាចឡើងទៅវគ្គចាញ់ធ្លាក់ដែរ ហើយសល់មួយប្រកួតក្នុងដៃ នៅពេលពួកគេនាំមុខក្រុម Australia 1-0 មុន ប៉ុន្តែបេច្ចេកវិទ្យា VAR បានផ្តល់បាល់ប៉េណាល់ទីឲ្យក្រុម Australia ធ្វើឲ្យលទ្ធផលបញ្ចប់ត្រឹម១-១។
ជ័យជម្នះលើក្រុម France នឹងធ្វើឲ្យពួកគេបញ្ចប់នៅលើកំពូលតារាង ។
ប្រសិនបើស្មើ ពួកគេនឹងត្រូវជួបជាមួយក្រុមលេខ២ ក្នុងពូល ប៉ុន្តែបើពួកគេចាញ់ក្រុម France ពួកគេត្រូវរង់ចាំមើលពិន្ទុរវាងក្រុម Australia និងក្រុម Peru ហើយសង្ឃឹមថា ក្រុម Australia នឹងមិនអាចឈ្នះក្រុម Peru ៕
ទស្សន: Denmark 1-3 France
Iceland vs Croatia
ក្រុម Croatia បានកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីយកឈ្នះពីរប្រកួតដំបូងនៅ World Cup ហើយជាលើកដំបូងហើយក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ។
ក្រុមលេខ២ក្នុងពូល D នឹងជួបជាមួយក្រុមលេខ១ក្នុងពូល C ហើយថា ទំនងជាក្រុមបារាំង ដូច្នេះក្រុម Croatia ត្រូវតែឈ្នះការប្រកួតនេះ ដើម្បីជួបជាមួយក្រុម Denmark ឬក្រុម Australia ដែលធូរស្រាលជាង។
ក្រុម Croatia ធ្វើបានល្អរហូតមកទល់ពេលនេះ ហើយនៅពេលនេះ ពួកគេត្រូវប្រឈមមុខជាមួយក្រុម Iceland ដែលឈរនៅលេខរៀងបន្ទាប់ក្នុងពូល។ ក្រុមទាំងពីរធ្លាប់ជួបគ្នា៦លើកហើយនៅWorld Cup ដោយក្រុម Croatia យកឈ្នះ៥ប្រកួតដំបូងនិងចាញ់ Iceland 1-0 ១-០ក្រៅទឹកដីកាលពីខែមិថុនាឆ្នាំមុន។
ក្រុម Iceland ធ្វើបានល្អ ដោយស្មើ១-១ជាមួយក្រុមអាហ្សង់ទីនក្នុងប្រកួតដំបូងរបស់ខ្លួន ប៉ុន្តែបែរជាចាញ់ក្រុម Nigeria 2-0 ។ បរាជ័យនេះមានន័យថា ពួកគេត្រូវតែយកឈ្នះក្រុម Croatia ដើម្បីមានឱកាសឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយជាលើកដំបូង ។
ប៉ុន្តែពួកគេនៅតែប្រឈមការខ្ទាតចេញដដែល ប្រសិនបើក្រុមនីហ្សេរីយ៉ាចាញ់ក្រុមអាហ្សង់ទីន ឬក៏អាចចាញ់ក្រុមនីហ្សារីយ៉ាដោយសារចំនួនគ្រាប់បាល់។ ក្រុមcelandធ្វើមិនសូវបានល្អក្នុងជំនួបជាមួយក្រុមនីហ្សេរីយ៉ា ហើយវាហាក់ដូចជាពិបាកនឹងយកឈ្នះក្រុមក្រូ Croatia បន្តិច។ ៕
ទស្សន: Iceland 2-3 Croatia
Nigeria vs Argentina
ក្រុម Argentina ហាក់ដូចជាធ្វើមិនបានល្អសោះជាមួយក្រុម Croatia ហើយកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការខ្ទាតចេញពីវគ្គ១៦ក្រុមចុងក្រោយ។ ពួកគេក៏មានបញ្ហាក្នុងការឆ្លងផុតវគ្គជម្រុះក្នុងតំបន់ផងដែរមុនឡើងមកកាន់វគ្គនេះ។
Messiខកខានមិនបានរកគ្រាប់បាល់ ហើយក្នុងនោះ Messiទាត់ប៉េណាល់ទីមិនបានសម្រេចផងដែរក្នុងប្រកួតបើកឆាក។ ប្រព័ន្ធការពាររបស់ពួកគេគឺជាកង្វល់ដ៏ធំនៅពេលឈានជើងចូលរួមការប្រកួតនេះ ហើយកង្វល់នេះបានបង្ហាញយ៉ាងច្បាស់តាមរយៈពីរប្រកួតកន្លងមកនេះ។ នៅពេលនេះ ពួកគេត្រូវប្រឈមមុខជាមួយក្រុម Nigeria ដែលគ្មានហេតុផលត្រូវខ្លាចពួកគេនោះ។
ដោយសារថា ក្រុមទាំងពីរធ្លាប់ជួបគ្នាកាលពីឆ្នាំមុន ហើយក្រុម Nigeria បានតាមពីក្រោយ បន្ទាប់ពីត្រូវក្រុមអាហ្សង់ទីននាំមុខ២-០មុននិងយកឈ្នះវិញក្នុងលទ្ធផល៤-២ដូច្នេះពួកគេដឹងថា ប្រព័ន្ធការពាររបស់ Argentina ទន់ខ្សោយប៉ុណ្ណា។ ប៉ុន្តែប្រព័ន្ធការពាររបស់ក្រុម Nigeria ក៏មិនជាល្អណាស់ណាដែរ នៅពេលពួកគេចាញ់ក្រុម Croatia 20-0C ក្នុងជំនួបបើកឆាក ។
អាចសន្មតថា នេះគឺជាការប្រកួតដ៏តឹងតែងមួយ ពីព្រោះក្រុម Argentina មិនអាចលេងអន់ដូចពេលជួបជាមួយក្រុមក្រូអាស៊ីទេ ហើយក្រុមនីហ្សេរីយ៉ាអាចនឹងពង្រឹងប្រព័ន្ធលេងរបស់ខ្លួនឲ្យបានប្រសើរជាងពេលប្រកួតជាមួយក្រុម Croatia ។ ចាំមើលក្រុមណាធ្វើបានល្អនៅរាត្រីថ្ងៃអង្គារនេះ៕
ទស្សន: Nigeria 2-2 Argentina