មនុស្សរាប់រយនាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំង មានរង្វាស់ ៧,៣ រិចទ័រ បានវាយប្រហារតំបន់ព្រំដែន រវាងប្រទេសអ៊ឺរ៉ាក់ និងអ៊ឺរ៉ង់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ី (BBC) នៅមុននេះបន្តិច (ថ្ងៃទី ១៣ ខែវិច្ឆកា)។
មនុស្សយ៉ាងហោចណាស់ ១២៩នាក់ បានស្លាប់ នៅក្នុងខេត្ត Kermanshah នៃប្រទេសអ៊ឺរ៉ង់ ចំណែកនៅក្នុងប្រទេសអ៊ឺរ៉ាក់វិញ មានសេចក្តីរាយការណ៍ថាមានមនុស្សចំនួន ៤នាក់ បានស្លាប់ ហើយចំនួននេះអាចនឹងកើនឡើង។
រញ្ជួយដីដ៏ខ្លាំងក្លានេះបានបង្កការភ័យខ្លាចយ៉ាងខ្លាំង ដោយធ្វើឲ្យប្រជាជនបានរត់ចេញពីផ្ទះសំបែងរបស់ពួកគេ ទៅប្រមូលផ្តុំគ្នានៅលើផ្លូវ។
ប្រធានអង្គការអឌ្ឍចន្ទក្រហមក្នុងប្រទេសអ៊ឺរ៉ង់ បាននិយាយថា ភូមិយ៉ាងតិចចំនួន ៨ ត្រូវបានបំភ្លេចបំផ្លាញ ហើយភ្លើងអគ្គិសនី និងប្រព័ន្ធទាក់ទងក្នុងភូមិមួយចំនួនត្រូវបានកាត់ផ្តាច់៕ សុភ័ក្ត្រ