សិស្សប្រុសម្នាក់មកពីសាធារណរដ្ឋកុងហ្គោ ដែលបានដាល់អាជ្ញាកណ្តាល១ដៃចំកណ្តាលមុខឡើងដាច់ផ្ងារទៅនឹងដី ក្នុងអំឡុងការប្រកួតបាល់បោះ នៅវិទ្យាល័យមួយ បានស្ម័គ្រចិត្តដកខ្លួនចេញពីកម្មវិធីសិក្សារបស់ខ្លួនហើយ និងឥឡូវនេះ ក៏បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គាត់វិញផងដែរ ។
សិស្សប្រុសផ្លាស់ប្តូរការសិក្សានេះ បានកំពុងលេងបាល់បោះឲ្យសាលាវិទ្យាល័យ Nobeoka Gakuen នៅក្នុងខេត្ត Miyazaki ដែលឈ្មោះរបស់គេពុំត្រូវបានបញ្ចេញនៅក្នុងរបាយការណ៍មន្ត្រី បានបង្ហាញនូវអ្វីដែលត្រូវបានគេចាត់ទុកថាអ្នកលេងអន់បំផុត បន្ទាប់ពីរូបគេបានធ្វើសកម្មភាពដល់អាជ្ញាកណ្តាល១ដៃចំកណ្តាលមុខយ៉ាងមួយទំហឹង ក្នុងករណីហៅរូបគេចេញក្រៅ ដោយសារតែរូបគេបានធ្វើកំហុសមួយក្នុងអំឡុងពេលនៃការប្រកួតជាមួយក្រុមមកពីសាលាវិទ្យាល័យ Ohori នៅក្នុងខេត្ត Fukuoka កាលពីសប្តាហ៍មុន ។
អាជ្ញាកណ្តាលនិយាយថា គាត់ត្រូវបានដាល់ឲ្យរងរបួសធ្ងន់ធ្ងរ ដែលរហូតពេទ្យដេរ ៨ ថ្នេរ ។ ទោះយ៉ាងណា ជំនួសឲ្យការចោទប្រកាន់សិស្សនេះប្រើអំពើហិស្សា គាត់បានបំភ្លេចរឿងនេះចោល បន្ទាប់ពីសិស្សនេះបានចេញសុំទោសនូវអ្វីដែលរូបគេបានប្រព្រឹត្ត នៅចំពោះមុខអាជ្ញាធរ ។
ទង្វើរបស់សិស្សនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ឱកាសរបស់ក្រុម ក្នុងការប្រកួតបាល់បោះថ្នាក់ជាតិជប៉ុននៅថ្ងៃទី២៣ ខែសីហា បន្ទាប់ពីបានឈ្នះជើងឯកនៅខេត្ត Miyazaki ក្នុងខែឧសភា ។ ប៉ុន្តែ បន្ទាប់ហេតុការណ៍ សាលាបានប្រកាសជាផ្លូវការពីការដកខ្លួនចេញរបស់ពួកគេសម្រាប់ការប្រកួត ហើយថា កីឡាកររបស់ពួកគេនឹងសម្រាកនៅផ្ទះ នៅក្នុងខែសីហា ។ នេះបើយោងតាម SoraNews24 ។
វិទ្យាល័យ Nobeoka Gakuen ក៏បានប្រកាសថា ពួកគេនឹងមិនលេងកីឡាណាមួយ ប្រកួតនឹងនឹងសាលាដទៃទៀតទេ ក្នុងរយៈពេល៣ខែបន្ទាប់ ។
ពួកគេក៏មានគម្រោងការណ៍ជួលគ្រូបង្វឹកចេះនិយាយភាសាបារាំង ដើម្បីជួយដល់សិស្សផ្លាស់ប្តូរដទៃទៀត មកពីសាធារណៈកុងហ្គោ ដែលកំពុងជាក្រុមបាល់បោះទាំងបុរស និងនារីរបស់សាលា ដើម្បីជួយដល់ពួកគេឲ្យអស់ពីកម្លាំងកាយចិត្ត ។
ចំណែកគ្រូបង្វឹករបស់ក្រុមនេះ ទន្ទឹមនោះផងដែរ ត្រូវបានដកចេញពីតួនាទីរបស់គាត់ជាផ្លូវការ និងក៏ត្រូវបានព្យួរតួនាទីរបស់គាត់ ក្នុងនាមជាគ្រូអស់រំសុខភាព និងកាយសម្ព័ន្ធ ផងដែរ ៕ ឧត្តម