នេះជាខណៈពេលដ៏រន្ធត់មួយ ដែលពស់ថ្លាន់ដ៏១ក្បាល បាន «ភើរ» ចេញនូវសត្វឆ្កែដ៏ធំមួយក្បាល បន្ទាប់ពីវាបានលេបសត្វចិញ្ចឹមនេះ នៅភាគខាងត្បូងនៃប្រទេសចិន ។
ក្នុងវីដេអូឃ្លីប បានបង្ហាញឲ្យឃើញប៉ូលីស និងពួកអ្នកភូមិ នៅក្នុងទីប្រជុំជន Meizhou ក្នុងខេត្ត Guangdong បានធ្វើនាំគ្នាបង្ខំឲ្យពស់ថ្លាន់១ក្បាល ក្អែរចេញសត្វឆ្កែដ៏ធំ១ក្បាល បន្ទាប់ពីពួកគេបានចាប់វាបាននៅក្នុងព្រៃក្បែរភូមិរបស់ពួកគេ កាលពីថ្ងៃទី២០ មិថុនា ។
ជាអកុសល សត្វឆ្កែនោះបានងាប់រួចទៅហើយ ។ ដែលវាជាសត្វចិញ្ចឹមរបស់អ្នកភូមិក្នុងតំបន់ម្នាក់ ។
ពស់ថ្លាន់នេះ ក្រោយមក ត្រូវបានប៉ូលីសនាំយកទៅព្រលែងនៅក្នុងព្រៃរបស់វាវិញផងដែរ ។
ទោះយ៉ាងណា គេក៏ពុំដែរថាពស់ថ្លាន់នេះ អាចលេបសត្វឆ្កែដ៏ធំនេះបាន តាមរយៈវិធីវាយប្រហារ ឬយ៉ាងណានោះទេ ៕ ឧត្តម