Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ​ចំណាស់ ជនជាតិ​ឥណ្ឌា​ម្នាក់ អះអាងថា គាត់​មាន​អាយុ ១៧៩​ឆ្នាំ​

​បុរស​ឥណ្ឌា​ដ៏​ចំណាស់​ម្នាក់ បាន​ធ្វើ​ការអះអាង​ថា គាត់​បាន​កើត​នៅ​ខែ​មករា ឆ្នាំ ១៨៣៥ ហើយ​បើ​តាម​ការអះអាង​របស់​គាត់​ជា​ការ​ពិត​មែន​វា​នឹង​ធ្វើឲ្យ​គាត់​ក្លាយជា​មនុស្ស​ចាស់បំផុត​ក្នុងពិភពលោក ព្រម​ទាំង​មនុស្ស​ដែល​រស់នៅ​បាន​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​។ នេះ​បើ​តាម​អង្គការ​ឯតទគ្គកម្មពិភពលោក (Guiness World Records)​។​

​បើ​តាម​មន្ត្រី​ឥណ្ឌា បុរស​ចំណាស់​ខាងលើ​មានឈ្មោះ​ថា Mahashta Murasi​។ គាត់​បាន​កើត​នៅ​ផ្ទះ ស្ថិត​ក្នុង​ទីក្រុង Bangalore នៅ​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ១៨៣៥ ហើយ​គាត់​ត្រូវបាន​គេ​បញ្ជាក់ថា បាន​រស់នៅ​ទីក្រុង Varanasi ចាប់តាំងពី​ឆ្នាំ ១៩០៣​។​

​គាត់​គឺជា​អ្នក​ធ្វើ​ស្បែកជើង នៅក្នុង​ទីក្រុង​រហូតដល់​ឆ្នាំ ១៩៥៧ គាត់​បាន​ចូលនិវត្តន៍ នៅ​អាយុ ១២២​ឆ្នាំ​។​ ​លោកតា​បញ្ជាក់ថា “​ខ្ញុំ​អាច​រស់នៅ​បាន​យ៉ាងយូរ ហើយ​ចៅ​តួ​ត​របស់ខ្ញុំ​បាន​ស្លាប់​អស់​ជាច្រើន​ឆ្នាំ​មកហើយ​”​។​

“​សេចក្តីស្លាប់​ប្រហែល​ភ្លេច​ខ្ញុំ​បាត់​ហើយ​។ បើ​តាម​ស្ថិតិ គ្មាន​នរណា​ម្នាក់​អាច​ឆ្លង​ផុត​អាយុ ១៥០​ឆ្នាំ​ឡើយ ប៉ុន្តែ​ខ្ញុំ​គិតថា ខ្ញុំ​មាន​ជីវិត​អមតៈ ឬក៏​អ្វី​ផ្សេង​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​”​។​

​មានតែ​សំបុត្រកំណើត និង​អត្ថ​សញ្ញាណ​ប័នទេ​ដែល​អាច​បកស្រាយ​ពី​ការអះអាង​របស់​គាត់​បា​ន ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ គ្មាន​ការ​ពិនិត្យ​ផ្នែក​វិជ្ជា​សាស្ត្រ​ណា​អាច​ធ្វើ​ការបញ្ជាក់​ពី​ការអះអាង​របស់​គាត់​ឡើយ​។​

​វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ Mister Murasi ដែល​បាន​មក​មើល​បុរស​ខាងលើ បាន​ស្លាប់​ក្នុង​ឆ្នាំ ១៩៧១​ទៅហើយ ដូច្នេះ មាន​ពត៌មាន​តិច​តួច​ណាស់​បញ្ជាក់​អំពី​ការពិនិត្យ​សុខភាព​មុនៗ​របស់គាត់​៕ សុភ័ក្ត្រ

​ប្រភព​៖ 9GAG

×