Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ចង់មានសុខភាពល្អ ត្រូវតែដឹង “រឿង ៥យ៉ាងពាក់ព័ន្ធនឹងសុខភាព”

បច្ចុប្បន្ននេះ រោគាទាំងឡាយបានក្លាយជារឿងក្បែរៗខ្លួន ដែលចាំតែសួររកមុខយើងជានិច្ច ដូច្នេះហើយទើបយើងត្រូវតែមើលថែទាំសុខភាពឱ្យបានល្អ។ អ្នកខ្លះអាចនឹងស្វែងរកអាហារបន្ថែម ឬអាហារបំប៉នផ្សេងៗ ដើម្បីបំប៉នរាងកាយឱ្យមានសុខភាពល្អ ដែលការពិតទៅ ការមានសុខភាពល្អ អាចជារឿងងាយ ជាងយើងគិតទៅទៀត។ ដូច្នេះថ្ងៃនេះ “សុខភាពយើង” សូមនាំយករឿងដែលគួរឱ្យដឹង ពាក់ព័ន្ធនឹងសុខភាពល្អ មកជម្រាបជូនដូចតទៅ…

១- ការអង្គុយនៅ ១កន្លែង ក្នុង ១ថ្ងៃៗយូរជាង ១១ម៉ោង នឹងធ្វើឱ្យអាយុខ្លី
ការអង្គុយធ្វើការនៅនឹងតុរហូត ដោយមិនក្រោកទៅណាពេញ ១ថ្ងៃ អាចនឹងធ្វើឱ្យអ្នកអាយុខ្លីដោយមិនដឹងខ្លួន…នោះគឺដោយសារតែ នៅពេលដែលរាងកាយរបស់យើងមិនបានកម្រើក ឬធ្វើចលនាទៅណា អាចបង្កឱ្យកើតបញ្ហាសុខភាពបាន។ មិនថាតែបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធដុតបំផ្លាញក្នុងរាងកាយ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ ឬសូម្បីតែប្រព័ន្ធឈាមរត់ក៏ដោយ។ ដូច្នេះបើចង់មានអាយុវែង គួរឧស្សាហ៍ក្រោកចេញពីតុធ្វើការខ្លះផង គ្រាន់តែក្រោកដើរទៅចូលបន្ទប់ទឹក ក៏ជួយបានច្រើនដែរ។

២- តែបៃតង ជួយបង្កើនការធ្វើការរបស់ខួរក្បាល
យើងដឹងច្បាស់ហើយថា តែបៃតងមានគុណប្រយោជន៍ច្រើនណាស់ ជាពិសេសតែបៃតងនេះ មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ទើបវាជួយការពារការកើតជំងឺមហារីកបាន តែប្រយោជន៍មួយទៀតដែលសំខាន់ខ្លាំងនោះគឺ តែបៃតងជួយបង្កើនការធ្វើការងាររបស់ខួរក្បាល។ មានការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា អ្នកដែលញ៉ាំតែបៃតងជាប់ជាប្រចាំ នឹងធ្វើឱ្យមានការចងចាំ ល្អជាងអ្នកដែលមិនធ្លាប់ញ៉ាំសោះ។

៣- ស្ករ ធ្វើឱ្យអាការក្នុងអំឡុងពេលមានវដ្តរដូវកាន់តែអាក្រក់ឡើង
ស្រ្តីជាច្រើនៗគិតថា ការទទួលទានបង្អែមក្នុងអំឡុងពេលមានរដូវប្រចាំខែ នឹងជួយឱ្យអាការផ្សេងៗដែលកើតឡើងក្នុងអំឡុងពេលនោះ ថយចុះ តែការពិតវិញ ជាតិស្ករហ្នឹងឯងដែលជាបច្ច័យអាក្រក់ ធ្វើឱ្យអាការទាំងនោះកាន់តែអាក្រក់ឡើង ព្រោះការទទួលទានស្ករច្រើនពេក នឹងធ្វើឱ្យសារធាតុម៉ាញេស្យូមក្នុងរាងកាយថយចុះ ធ្វើឱ្យឆ្អល់ពោះ ដែលអាការឆ្អល់ពោះនេះ គឺជាអាការដែលស្ត្រីទាំងឡាយមិនចង់ឱ្យកើតមានក្នុងអំឡុងពេលមានរដូវឡើយ។ ដូច្នេះបើពេលមានរដូវប្រចាំខែ គួរប្តូរពីការញ៉ាំបង្អែម មកទទួលទានផ្លែឈើវិញ ប្រសើរជាង។

៤- បាយអង្ករស្រូវសាលី ជួយឱ្យអារម្មណ៍ល្អ
យើងជឿថា អ្នកណាៗក៏ចង់បានបរិយាកាសនាពេលព្រឹក និងថ្ងៃធ្វើការដ៏ស្រស់ថ្លាដូចគ្នាដែរ ដូច្នេះ “សុខភាពយើង” ចង់ប្រាប់ថា បាយអង្ករស្រូវសាលីអាចជួយបាន ព្រោះអង្ករស្រូវសាលីនឹងទៅជួយបង្កើនកម្រិតរបស់អ័រម៉ូន សេរ៉ូថូនីន (Serotonin) នៅក្នុងខួក្បាល ដោយសារធាតុមួយនេះ គឺជាសារធាតុដែលជួយធ្វើឱ្យមានអារម្មណ៍ល្អ។ ដូច្នេះពេលព្រឹកថ្ងៃស្អែកនេះ សាកល្បងរកបាយអង្ករស្រូវសាលីមកញ៉ាំ ធ្វើជាអាហារពេលព្រឹកម្តងមើល៍។

Cropped shot of a young man suffering with flu while sitting wrapped in a blanket on the sofa at home

៥- ហាត់ប្រាណតាំងពីវ័យជំទង់ នឹងជួយធ្វើឱ្យមានការចងចាំល្អ ពេលខ្លួនចាស់ទៅ
ការចាប់ផ្តើមហាត់ប្រាណតាំងពីវ័យកំលោះ-ក្រមុំ ក្រៅពីនឹងធ្វើឱ្យមានសុខភាពរឹងមាំល្អជាបន្តរហូតទៅដល់អនាគតហើយនោះ នៅមានលទ្ធផលល្អទៅដល់ខួរក្បាលទៀតផង ព្រោះមានការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ការហាត់ប្រាណជាប្រចាំ ក្នុងអំឡុងអាយុ ២០ឆ្នាំរហូតមក នឹងជួយឱ្យមានការចងចាំល្អ បើទោះជាវ័យកើនហួសទៅដល់ ៤០ ឬ ៥០ឆ្នាំហើយក៏ដោយ។

សុខភាពរាងកាយរបស់យើង គឺជារឿងសំខាន់ បើយើងចេះមើលថែទាំឱ្យបានល្អ វានឹងជួយឱ្យសុខភាពផ្លូវចិត្តរបស់យើងល្អទៅតាមនោះដែរ តែបើអ្នកព្រងើយកន្តើយ វាអាចនឹងធ្វើឱ្យទាំងរាងកាយ និងផ្លូវចិត្តរបស់អ្នក កាន់តែយ៉ាប់យ៉ឺនទៅ បន្ទាប់ពីនោះរោគាផ្សេងៗនឹងតាមមក។ ដូច្នេះគួរនាំគ្នាថែរក្សាសុខភាពឱ្យបានល្អ ប្រសើរជាង៕

young asian businesswoman standing in office with multiethnic colleagues talking in background.
Smiling young asian woman eating a bowl of white rice with chopsticks
Portrait of young beautiful woman enjoying a delicious ajiaco with her family smiling
Young woman eating lunch alone at the restaurant.
Senior woman reading on couch at home
×