Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទដីធ្លីរ៉ាំរ៉ៃ និងស្មុគស្មាញ​ ដែលអូសបន្លាយអស់រយៈពេល ជាង​ ៣០​ ឆ្នាំ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអ.ដ.ក.

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) រួមមាន លោក ង៉ាក់ ប៊ុនធី,លោក លី សុភាព និងលោក ម៉ែន វណ្ណរិទ្ធ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ មួយករណី​នៅរាជធានីភ្នំពេញ​ បានដោយជោគជ័យ។

វិវាទដ៏រ៉ាំរ៉ៃនេះកើតឡើងតាំងពីឆ្នាំ១៩៩២ របស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង លើទីតាំងដីវិវាទ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើមហេតុ គូភាគីធ្លាប់បានសហការគ្នាទិញដី ដើម្បីបើករបរអាជីវកម្មរួមគ្នា ប៉ុន្តែ​ ក្រោយមកគូភាគីបាន​បែកអាជីវកម្មពីគ្នា ដែលនាំឲ្យកើតវិវាទលើការ​បែងចែកចំណែកដីជាង​ ២​ ហិកតា។ វិវាទដីធ្លីនេះ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយនៅស្ថាប័នមានសមត្ថកិច្ចជាច្រេីន​ និងធ្លាប់បានប្តឹងផ្តល់ទៅតុលាការ​ រហូតមានការសម្រេចពីតុលាការ​ តែមិនទាន់អាចដោះស្រាយបញ្ចប់វិវាទដ៏ស្មុគស្មាញនេះបាន។ ក្រោយមក​ នៅអំឡុងខែកក្កដា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×