Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើជនពិការភាពដោយសង្គ្រាមនិងពិការភាពពីកំណើត

ខេត្តកំពង់ចាម:”ចាស់ៗជំនាន់មុនភាគច្រើនពិការភាពដោយសារតែសង្គ្រាមជាមួយនោះមានអាវុធយុទ្ធភណ្ឌគ្រាប់មិនទាន់ផ្ទុះកប់នៅក្នុងដី ដែលខេត្តមួយចំនួនពុំទាន់ត្រូវបានដោះអស់នៅឡើយគិតថានេះហើយដែលបណ្ដាលឱ្យផ្ទុះមានពិការភាពជាបន្តបន្ទាប់” នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងក្នុងពិធីទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២(៣ធ្នូ) នៅសាលសន្និសីទសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៤ធ្នូ ឆ្នាំ២០២៤ ជាមួយនោះក៏មានការចូលរួមពីសំណាក់បងប្អូន ដែលមានពិការភាពដោយសង្គ្រាមនិងពិការភាពពីកំណើត ចូលរួមប្រមាណជាង៣០០នាក់ផងដែរ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
ពិតជាមានភាពចាំបាច់ណាស់ដែលទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងការលើកកម្ពស់ដល់ជនពិការភាព ធ្វើយ៉ាងណាត្រូវលើកទឹកចិត្តដល់ពួកគាត់ឱ្យចេះជួយដោយខ្លួនឯង។មិនត្រូវបោះបង់ពួកគាត់ចោលនោះទេ
សំខាន់ធ្វើយ៉ាងណាឱ្យទទួលបានសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត សព្វថ្ងៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់និងដោះស្រាយជួយការលំបាករបស់បងប្អូន ដែលមាននៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា ។

ឯកឧត្តមអភិបាលខេត្តបានអានសារលិខិតសម្ដេចបវរធិបតី ក្នុងនោះមានដូចជា គិតត្រឹមខែតុលាឆ្នាំ២០២៤ មានក្រសួងស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន៣៨១៦នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន៨៨២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន២៣៥១ នាក់ បើគិតជាភាគរយគឺស្មើនឹង២,០៤%។ ដោយឡែកវិស័យឯកជនរួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារនិងរោងចក្របានចុះបញ្ជីការនិងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់ទូទាំងប្រទេសមានចំនួន២៨៧ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន៥៦៨៤នាក់ ស្ត្រីមានពិការភាពចំនួន៥៧៨ នាក់ សរុបទាំងក្រសួងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសបានទទួលយកជនមានពិការភាពចំនួន៩៥០០នាក់ ឱ្យបម្រើការងារដោយទទួលបានប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គមទៅតាមមុខតំណែងតួនាទីនិងការងារស្របតាមសមត្ថភាពនិងទេពកោសល្យរៀងៗខ្លួន៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×