ភ្នំពេញ : នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០២នាទីរំលងអាធ្រាត នៅចំណុចបន្ទប់ជួលម្ដុំអូរសំអាត ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណី លួចមានស្ថានទម្ងន់ទោស(កាច់បំបែកសោក លួចម៉ូតូ) ចំនួន០៣លើក(សំរេច០២ និងមិនសំរេច០១លើក) បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់។
ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
ដោយជនសង្ស័យឈ្មោះ ណុះ យូសុះ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ហាក់ វេហា ហៅ បុត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (កំពុងឃុំខ្លួននៅពន្ធនាគារ)។
លុះនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ បន្ថែមទៀត រួមមាន៖
-ទី១.ឈ្មោះ សេន មករា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
-ទី២.ឈ្មោះ វន រ៉ាដ៉េឡា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
ឃាត់ខ្លួនត្រង់ចំណុច ភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕ រក្សាសិទ្ធដោយ : សុទ្ធលី





