គូប្រកួត៖
– បារាំង Vs ដាណឺម៉ាក ម៉ោង 21h:00 ថ្ងៃទី២៦ មិថុនា
– អូស្ត្រាលី Vs ប៉េរូ ម៉ោង 21h:00 ថ្ងៃទី២៦ មិថុនា
– នីហ្សេរីយ៉ា Vs អាហ្សង់ទីន ម៉ោង 01h:00 ថ្ងៃទី២៧ មិថុនា
– អាយហ្សឺឡែន Vs ក្រូអាត ម៉ោង 01h:00 ថ្ងៃទី២៧ មិថុនា
បារាំង Vs ដាណឺម៉ាក
បារាំងប្រាកដជាបានចូលវគ្គបន្ទាប់ តែគេចង់ឈរលេខមួយតារាង ក្នុងពេលដែលដាណឺម៉ាក ត្រូវការ១ពិន្ទុ (យ៉ាងតិចស្មើ) ។
បារាំងនឹងដាក់កីឡាករបំរុងឲ្យលេងមុន រីឯដាណឺម៉ាក ក៏រៀបចំយុទ្ធវិធី សង្កត់ធ្ងន់លើខ្សែការពារ ។ គូនេះពុំមានគ្រាប់បញ្ចូលទីច្រើនទេ ។
លទ្ធផលព្យាករណ៍៖ បារាំង ១-០ ដាណឺម៉ាក
អូស្ត្រាលី Vs ប៉េរូ
ប៉េរូ ប្រាកដជាត្រូវហាលអាវ ហេតុនេះ គ្រាន់តែលេងកំដរជើង ប៉ុន្តែ អូស្ត្រាលី ត្រូវការ ៣ពិន្ទុ ទើបអាចបន្តឆ្លងវគ្គបាន ។ ប៉ុន្តែ ប្រៀបធៀបកម្លាំង អូស្ត្រាលីខ្សោយជាង ។ ប្រសិនពុំសង្គ្រប់ខ្លាំងនៅតង់ទី១ នោះអូស្ត្រាលីប្រាកដជាហាលអាវ ។
លទ្ធផព្យាករណ៍៖ អូស្ត្រាលី ១-២ ប៉េរូ
នីហ្សេរីយ៉ា Vs អាហ្សង់ទីន
នីហ្សេរីយ៉ា ចង់បាន១ពិន្ទុ ទើបមានលទ្ធភាពខ្ពស់ក្នុងការប្រជែងឆ្លងវគ្គបាន ខណៈពេលអាហ្សង់ទីន ត្រូវតែឈ្នះ! ។ ប្រសិនបើនីហ្សេរីយ៉ាទាប់ទប់ នោះបំណងរបស់គេអាចទទួលបានលទ្ធផល ។ អាហ្សង់ទីនកំពុងច្របូកច្របល់ ហើយពុំអាចប្រៀបកម្លាំងនឹងនីហ្សេរីយ៉ា បានទេ ។
លទ្ធផលព្យាការណ៍៖ នីហ្សេរីយ៉ា ១-០ អាហ្សង់ទីន
អាយហ្សឺឡែន Vs ក្រូអាត
ក្រូអាតប្រហែលជាដាក់ក្រុមបំរុងចូលលេង ដើម្បីរក្សាកម្លាំងលេងវគ្គបន្ត ព្រោះគេប្រាកដជាឆ្លងវគ្គ ។ យ៉ាងនេះក្តី ក៏អាយហ្សឺឡែន ពិបាកដែរ ព្រោះក្រូអាតចង់រក្សាតំណែងកំពូលនៃតារាង ទោះបីអាយហ្សឺឡែនត្រូវការ១ពិន្ទុ សម្រាប់ឆ្លងវគ្គក្តី ៕ លីសា
លទ្ធផលព្យាករណ៍៖ អាយហ្សឺឡែន ១-១ ក្រូអាត