ខ្ញីពុំត្រឹមតែជាគ្រឿងទេស និងជាបន្លែទេ ដែលនរណាៗក៏ធ្លាប់ស្គាល់ វាពុំត្រឹមជួយផ្សំជាអាហារដ៏ឆ្ងាញ់ពិសារប៉ុណ្ណោះទេ ថែមជាឱសថដ៏ល្អសម្រាប់សុខភាព ។
ប្រសិទ្ធភាពរបស់ខ្ញី ក្នុងការព្យាបាលជំងឺខ្សោយប្រដាប់ភេទ
សារធាតុដែលមាននៅក្នុងខ្ញី វាជួយឲ្យចរាចរឈាមបានល្អ សរសៃឈាមរីក រំញោចដល់ការកន្ត្រាក់នៃសរសៃឈាមក៏មានន័យថា វាជួយដោះស្រាយបញ្ហាខ្សោយប្រដាប់ភេទរបស់បុរស ។
អ្នកជំនាញការបានវាយតម្លៃថា ការចុះខ្សោយនៃចរាចរឈាមគឺជាមូលហេតុចម្បងនាំឲ្យកើតរោគអសមត្ថភាពផ្លូវភេទរបស់បុរស ។ ហេតុនេះខ្ញីស្រស់គឺជាឱសថពិសេសដែលគ្រូពេទ្យបុរាណប្រើប្រាស់វា ដើម្បីព្យាបាលជំងឺខ្សោយប្រដាប់ភេទ ។ ការស្រាវជ្រាវរបស់គ្រូពេទ្យបុរាណបានបង្ហាញនូវរូបមន្តចំនួន ៤គឺ ៖
រូបមន្តទី១ ៖ វាគឺងាយស្រួលបំផុត អ្នកគ្រាន់តែយកខ្ញីមួយបន្ទះដំឲ្យខ្ទេច រួចយកមកបៀមក្នុងមាត់មុនពេលគេងឲ្យបាន ១០នាទី វានឹងជួយកែសម្រួលអាការៈទន់ខ្សោយនៃប្រដាប់ភេទ ។
រូបមន្តទី ២ ៖ ទឹកខ្ញី និងទឹកឃ្មុំ
របៀបធ្វើ ៖ យកខ្ញីមកលាងឲ្យស្អាតកោសសំបកចេញ រួចគៀបយកទឹកវាឲ្យបាន ២ស្លាបព្រាបាយ ។ បន្ទាប់មកកូរលាយជាមួយទឹកឃ្មុំតាមចំណូលចិត្ត ។ ពិសារបែបនេះ ១ថ្ងៃ/៣ដង អ្នកនឹងទទួលបានប្រសិទ្ធភាពពី ២-៣ ខែក្រោយមក ។
រូបមន្តទី ៣ ៖ ទឹកខ្ញី ទឹកឃ្មុំ និងពងមាន់
របៀបធ្វើ ៖ យកទឹកខ្ញី ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំល្មមតាមចំណូលចិត្ត រួចកូរលាយជាមួយនឹងស៊ុតមាន់ស្ងោរឆ្អិន ២គ្រាប់ ។ ពិសារចែកវាជា ៣ចំណែក រួចពិសារក្នុង ១ថ្ងៃ/៣ដង ។
រូបមន្តទី៤ ៖ ក្រពះត្រីក្រៀម ស្ងោរជាមួយខ្ញី
របៀបធ្វើ ៖ យកក្រពះត្រីក្រៀម ៣០ក្រាម ខ្ញីមួយមើម ផ្លែប៉ោមក្រហមពី 3-5ផ្លែ ។ យកក្រពះត្រីក្រៀមមកត្រាំឲ្យរីក រួចយកវាមកហាន់ដូចសរសៃនំបញ្ចុក ។ ចំណែកខ្ញីនិងផ្លែប៉ោមលាងឲ្យស្អាត រួចដាក់វត្ថុធាតុដើមទាំងអស់ចូល រួចប្រើភ្លើងតិច រម្ងាស់វារយៈពេល ៣ម៉ោង ។ គប្បីបរិភោគមួយថ្ងៃ ៣ដង និងជាប្រចាំ នោះនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត ។
បណ្តាំ ៖ អ្នកមានសម្ពាធឈាមខ្ពស់ ជំងឺបេះដូង ពុំត្រូវបរិភោគខ្ញីច្រើនហួសហេតុឡើយ ព្រោះថាសមាសធាតុនៅក្នុងខ្ញីស្រស់វាអាចបណ្តាលឲ្យសម្ពាធឈាមកើនឡើង ហេតុគប្បីប្រើប្រាស់ខ្ញីក្នុងបរិមាណតិចតួចប៉ុណ្ណោះ ។
ហាមចំពោះអ្នកដែលកំពុងគ្រុនក៏ពុំគប្បីពិសារវាដែរ អ្នកដែលមានជំងឺរលាកផ្លូវអាហារ ឈាមរាវ ឬត្រៀមវះកាត់ ក៏ពុំគប្បីបរិភោគវាឡើយ ។
អ្នកមានជំងឺបេះដូង ទឹកនោមផ្អែម គប្បីបរិភោគខ្ញីឲ្យមានកម្រិតមិនត្រូវឲ្យច្រើនហួសហេតុពេកទេ ៕ លីសា