ស្ត្រីជនជាតិប្រេស៊ីលម្នាក់ បានដោះអាវកណ្តាលវាល រួចសង្កត់លើបុរសដែលរំខានផ្លូវភេទ រួចវាយដំចំៗមុខ។
ជនយាយីផ្លូវភេទរូបនេះ បានអង្វករឲ្យនាងបញ្ឈប់ទៅព្រោះខ្លួនកំពុងដើរទិញអីវ៉ាន់ជាមួយប្រពន្ធ ហើយក៏ស្បថថា ពុំធ្វើទង្វើបែបនេះទៀតទេ។ ប៉ុន្តែនារីក្លាហានរូបនេះ បានស្រែកខ្លាំងៗថា “យើងធុញទ្រាន់រងការប្រដូចនឹងរបស់បម្រើកាមគុណទៀតហើយ ហើយតើដើមទ្រូងរបស់នារីៗជារបស់ដែលលោកឯងចង់បានមែនទេ!?”។
តាម Daily Mail ទិដ្ឋភាពគួរឲ្យស្លុតចិត្តនេះកើតឡើងកណ្តាលក្រុង Ribeirao Preto ភាគអាគ្នេយ៍ប្រេស៊ីល។
ទោះយ៉ាងណាវាជាហេតុការណ៍មួយ ត្រូវបានរៀបចំឡើងដោយអ្នកសិល្បៈមួយក្រុម បំណងព្រមានដល់ទង្វើកើតមានជារឿយៗក្នុងការរំខានយាយីផ្លូវភេទ នៅទីសាធារណៈនាប្រទេសនេះ។
Fausto Ribeiro សមាជិកនៃក្រុមរៀបចំឆាកនេះបានពោលថា “យើងខ្ញុំចង់បកអាក្រាត និងដោះស្រាយរឿងរ៉ាវមួយចំនួនដែលតែងកើតឡើងរៀងរាល់ថ្ងៃរបស់បងប្អូននារីៗភេទ។ យើងចង់បង្ខំឲ្យពួកប្រុសៗទាំងនោះពិចារណាមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ហើយនឹងផលវិបាកចំពោះសង្គម”៕ សូយន