គូប្រកួត៖
(21:00) Japanvs Poland
(21:00) Senegalvs Colombia
(01:00) Englandvs Belgium
(01:00) Panamavs Tunisia
វិភាគគូល្អ
Japan vs Poland
ក្រុម Poland នឹងជួបក្រុមមកពីអាស៊ីជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅ World Cup នេះ។ ជំនួបលើកដំបូងរបស់ពួកគេនៅឆ្នាំ២០០២ ហើយចាញ់ក្រុម Korea2-0 ។ ក្រុម Poland ធ្លាប់ជួបក្រុម Japan កន្លងមកក្នុងជំនួបមិត្តភាព ដែលក្រុមជប៉ុនឈ្នះ២-០។
ក្នុងកម្រិត World Cup ក្រុម Japan រកជ័យជម្នះ១លើកក្នុង៦ប្រកួត ហើយរកបានគ្រាប់បាល់ក្នុង៧ប្រកួតចំណោម១០ប្រកួតចុងក្រោយនៅ World Cup ។
ក្រុម Poland ចាញ់២ប្រកួត ឈ្នះ២និងស្មើ២ក្នុង៥ប្រកួតចុងក្រោយ ដោយរកបាន១០គ្រាប់ ប៉ុន្តែរបូតទៅវិញ៩គ្រាប់។
ទស្សន: Japan 2-1 Poland
Senegal vs Colombia
ក្រុម Colombia ហាក់ដូចជាអស់សង្ឃឹមហើយ បន្ទាប់ពីចាញ់ក្រុម Japan 2-1 ក្នុងជំនួបបើកឆាក។ វាកាន់តែធ្វើឲ្យពួកគេបារម្ភជាងនេះទៅទៀតនៅពេលជួបជាមួយក្រុម Poland ដោយដឹងថា បើពួកគេភ្លាត់ស្នៀតចាញ់មួយប្រកួតទៀត នោះពួកគេនឹងត្រូវខ្ទាតចេញពី World Cup ។
ការយកឈ្នះលើក្រុម Senegal ប្រាកដណាស់នឹងជំរុញពួកគេឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើក្រុម Japan មិនអាចយកឈ្នះក្រុម Poland ។ ប្រសិនបើលទ្ធផលស្មើជាមួយក្រុមសេណេហ្គាល់ កូឡុំប៊ីត្រូវចាំអ៊ុតមើលថា ក្រុមជប៉ុនចាញ់ប៉ូឡូញឬអត់ ប៉ុន្តែបើពួកគេចាញ់ Senegal វិញ មានន័យថា អ្វីៗចប់សព្វគ្រប់ហើយ។
ក្រុម Senegal កំពុងតែមិនសប្បាយចិត្ត បន្ទាប់ពីបាត់បង់ឱកាសនាំមុខក្រុមជប៉ុនទាំងពីរលើក។ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ២-២។
ក្រុម Senegal ឈរនៅលេខរៀងទី២ក្នុងពូល ហើយពួកគេដឹងថា ត្រូវតែគេចឲ្យផុតពីបរាជ័យក្នុងការប្រកួតនេះ ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
ក្រុម Columbia នឹងមានទំនុកចិត្តកាន់តែខ្លាំងឡើង បន្ទាប់ពីឈ្នះក្រុមប៉ូ Poland 3-0 កាលពីថ្ងៃអាទិត្យ ហើយអាចនឹងឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើឈ្នះការប្រកួតនេះ ៕
ទស្សន: Senegal 1-2 Columbia
England Vs Belgium
ទាំងក្រុម England និង Belgium ធ្វើបានល្អដូចការរំពឹងទុករបស់អ្នកគាំទ្រ។ ពួកគេឈ្នះពីរប្រកួតលើគូប្រកួត ។ ក្រុម England ឈរលើពូល ហើយនេះជាជំនួបលើកទី៣សម្រាប់ក្រុមទាំងពីរ។
ជំនួបនេះអាចបញ្ចប់ក្នុងលទ្ធផលស្មើច្រើនជាង ខណៈពួកគេសុទ្ធតែមានភាពប្រយ័ត្នប្រយែង បន្ទាប់ពីរកបាន៨គ្រាប់និងរបូត២គ្រាប់ដូចគ្នា។
ក្រុម England ហាក់ដូចជាធ្វើបានល្អក្នុងពីរប្រកួតដំបូងរបស់ខ្លួន ប៉ុន្តែនៅមានបញ្ហាច្រើនទាក់ទិនក្រុម England ដែលបទពិសោធតិចនិងសម្បូរកីឡាករវ័យក្មេង ។
ពួកគេឈានជើងចូលរួមការប្រកួតនេះដោយមិនទាន់ស្គាល់ពាក្យថា ចាញ់ក្នុង១២ប្រកួតចុងក្រោយ ហើយចាញ់១ប្រកួតក្នុង១១ប្រកួតចុងក្រោយ។
ក្រុម Belgium ឈ្នះពីរប្រកួតដំបូងក្នុងពូល ហើយ បានប្រកាសរួចហើយថា នឹងដាក់កីឡាករថ្មីចូលលេងជាមួយក្រុម England Belgium មានកីឡាករឆ្នើមៗច្រើន ។
Belgium មិនដែលចាញ់ទេក្នុង២១ប្រកួតចុងក្រោយ ប៉ុន្តែមិនខុសពីគូប្រជែងរបស់ខ្លួនទេ ពួកគេមានប្រព័ន្ធការពារទន់ខ្សោយផងដែរ។ ការប្រកួតនេះ ពិបាកទស្សទាយណាស់ ដោយសារមានការផ្លាស់ប្តូរកីឡាករច្រើនក្នុងក្រុមជម្រើសដំបូង។ ៕
ទស្សន: England 1-1 Belgium
Panama vs Tunisia
នេះគឺជាការប្រកួតគ្នាដើម្បីស្វែងរកចំណាត់ថ្នាក់លេខ៣ក្នុងពូល ហើយលទ្ធផលនេះវាមិនប៉ះពាល់ដល់ចំណាត់ថ្នាក់របស់ FIFA ទេ។ ក្រុម Tunisia ស្ទើរទទួលបានលទ្ធផលស្មើក្រុម England ទៅហើយ ប៉ុន្តែរបូត១គ្រាប់បន្ថែមនៅចុងម៉ោង។
បន្ទាប់ពីចាញ់ក្រុម England 2-1 ក្តីរំពឹងស្តារឡើងវិញត្រូវរលាយទាំងស្រុងទៅវិញ បន្ទាប់ពីពួកគេបន្តចាញ់ក្រុម Belgium5-2 ដែលធ្វើឲ្យធ្លាក់ដោយស្វ័យប្រវត្តិ។
ក្រុម Panama ទើបរកបាន១គ្រាប់និងរបូត៩គ្រាប់ក្នុងពីរប្រកួតនៅប្រទេសរុស្ស៊ី។ ពួកគេលេងអន់មែនទែននៅតង់ទី១ អំឡុងពេលប្រកួតជាមួយក្រុម England ប៉ុន្តែបានកែលម្អបន្តិចនៅតង់ទី២ នៅពេលក្រុម England បន្ធូរជើងដោយសារដឹងថា ពួកគេឈ្នះការប្រកួតនេះ ៕ លីសា