បើតាមជំនឿហុងស៊ុរបស់ចិន ការដាក់តាំងរូបសំណាកគីង្គក់ពាំកាក់ ត្រូវបានគេជឿថាវា នឹង នាំជោគជ័យ សំណាងល្អ លាភសំណាង និងនាំហុងស៊ុដល់គេហដ្ឋាន។ អ្នកខ្លះគេហៅថា កង្កែបពាំកាក់។
ប្រជាជនដែលមានជំនឿ តែងតែនិយម ដាក់តាំង គីង្គក់ពាំកាក់ នៅក្នុងគេហដ្ឋាន និងកន្លែង ធ្វើការជាដើម ព្រោះគេជឿថា សត្វនេះមានបារមីទាក់ទាញលាភសំណាង ទ្រព្យ ថាមពល និងការពារ ម្ចាស់ របស់ខ្លួនពីការយាយីរបស់ពួកបីសាច។
ចំពោះការដាក់តាំងវិញ យើងមិនត្រូវដាក់តាំងរូបគីង្គប់បែរមុខទៅរកទ្វារចូលផ្ទះនោះទេ (ទ្វារធំ) ហើយត្រូវដាក់បែរមុខចូលផ្ទះ (ដាក់បែរមុខទៅរកទ្វារធម្មតា ដូចជាទ្វារបន្ទប់បាន)។ ដាក់តាំងនៅលើទុកទាបៗ ឬដាក់អោយខ្ពស់ជាងឥដ្ឋការ៉ូប្រហែល ១តឹក៕ សុភ័ក្ត្រ
ខ