គូប្រកួត៖
Senegal Vs Colombia (21h:00-28/6)
Japan Vs Poland (21h:00-28/6)
Pamama Vs Tunisia (01h:00-29/6)
វិភោគ និងសន្និដ្ឋាន England Vs Belguim (O1h:00-29/6)
Senegal-Colombia:
Senegal ត្រូវការ១ពិន្ទុ ខណៈពេលដែល Colombia ត្រូវតែឈ្នះ ដើម្បីគេចផុតពីការត្រូវជម្រុះនៅវគ្គដំបូងនេះ ។ ដូច្នេះ ក្រុម Colombia ដាច់ខាតនឹងវាយសម្រុកពីដើមទីដំបូង ។
អ្នកជំនាញជ្រើសរើស
– 5/11 នាក់ ថា Colombia ឈ្នះ Senegal ក្នុងពិន្ទុ 2-1 ឬ 3-1
– 3/11 នាក់ ថា Senegal ឈ្នះក្នុងពិន្ទុ 2-1 (ដូចគ្នា)
– 311 នាក់ថាស្មើ 1-1 និង 2-2
Japan – Colombia
ជប៉ុនត្រូវការត្រឹមស្មើប៉ុណ្ណោះ គឺអាចចូលវគ្គ ១/៨ បានហើយ ខណៈពេលដែលប៉ូឡូញ (ដូចកូរ៉េខាងត្បូង) លែងមានខ្លាចក្រែងបាត់បង់អ្វីទៀត ហេតុនេះ ពួកគេប្រាកដជាលេងមួយទំហឹងហើយ មុនពេលវិលទៅប្រទេសវិញ ។
អ្នកជំនាញប៉ាន់ស្មាន៖ លទ្ធផលគឺស្មើគ្នា 1-1 ឬ 2-2
Pamama Vs Tunisia
គឺជាការប្រកួតបង្គ្រប់កិច្ច មុនលា World Cup 2018 របស់ក្រុមទាំង២ ។ ហេតុនេះ ពួកគេនឹងលេងតាមសម្រួល ហើយលទ្ធផលត្រូវបានអ្នកជំនាញវិភាគថា គឺស្មើគ្នា 1-1 ។
England Vs Belguim
ផ្ទុយពីក្រុម២ខាងលើ ។ អង់គ្លេស និងប៊ែលហ្សិក ប្រាកដជាបានឆ្លងវគ្គចូលប្រកួតវគ្គបន្ទាប់ (១/៨) ។ ការឈរលេខ១ ឬ លេខ២ នៃតារាង G ក៏ពុំមែនជារឿងធំដែរ ព្រោះក្រុមលេខ១ និងលេខ២ នៃតារាង H ពុំមែនជាដៃគូរបស់ពួកគេទេ ។
សន្និដ្ឋាន៖ ស្នើគ្នា 0-0 ឬ 1-1 ៕ លីសា