លក្ខណៈរុក្ខជាតិ : ដើមមូល រឹង ខ្ពស់ ពណ៌ខ្មៅប្រផេះ ច្រើនរីកធំផ្នែកពាក់កណ្ដាលខាងលើ។ ស្លឹកជាប់គ្នា ប្រភេទកង្ហារ រឹង ស្វិត គែមធាងមានបន្លា។ កញ្ចុំផ្កាចេញជាខ្ពរ។ ផ្កាមានញីនិងឈ្មោល ផ្កាឈ្មោលតូចៗចេញជាស្នែងក្នុងខ្ពរ, ផ្កាញីធំៗគ្មានទង រុំទៅដោយស្ទបផ្កាធំមូល ហើយស្វិត។ ផ្លែមានសម្បកស្វិត រឹង រាងបីជ្រុងពេលនៅខ្ចី ពេលទុំប្រែជាក្រមៅ មានសរសៃច្រើននៅប្រទាប់ក្រៅ ខាងក្នុងមានគ្រាប់រឹង មាន៣គ្រាប់។
កន្លែងដាំដុះ : ដុះឯងៗ ឬមានដុះនៅគ្រប់កន្លែង នៅតំបន់ត្រូពិច ពិសេសនៅកម្ពុជា។
ផ្នែកប្រើប្រាស់ : ឫស ពន្លកផ្លែ ឬផ្កា ,ទឹកចេញពីផ្កា ឬផ្លែ=ទឹកត្នោត។
ការព្យាបាល : ហើមពោះ, ចុកពោះ, ជួយរំលាយអាហារ, ជួយបង្កើនគ្រាប់ឈាមក្រហម, និងទឹកកាម, ជួយលើកកម្លាំង។
កម្រិតនិងរបៀបប្រើ : – ទឹកត្រាំ ឫសផឹកពី 50-150ml ជួយរំលាយអាហារ, សម្រួលអារម្មណ៍ ហើមពោះ។
-ទឹកត្នោតជួយលើកកម្លាំង
– ផេះរបស់ផ្កាញី 25 mg ជួយរំលាយអាហារនិងចុកពោះ
– ស្ករត្នោតជួយបង្កើតគ្រាប់ឈាមនិងទឹកកាម៕ សុបិន្ត