Tuesday, December 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកៗ និងចំណេះដឹង៖ ហាមបរិភោគដាច់ខាត!! នេះ គឺជាផ្សិត ដែលគ្រោះថ្នាក់បំផុតក្នុងពិភពលោក

Amanita phalloides អេ-ម៉ា-នី-តា ហ្វា-ឡយ-ដេស ឬដែលគេស្គាល់ឈ្មោះថា Death Cap ឌែត ខេប ឬខ្មែយើងហៅថា “ផ្សិតក្ងោកថ្ម” គឺជាផ្សិតដែលត្រូវបានកត់ត្រានៅក្នុងសៀវភៅ ហ្គីណេស ប៊ុក ថា “មានពិសខ្លាំងក្លាបំផុតក្នុងពិភពលោក” តែសមត្ថភាពដ៏អស្ចារ្យមួយរបស់វា ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រនឹកស្ងើចសរសើរនោះគឺ វិធីដែលពួកវាអាចពង្រីកពូជដុះលូតលាស់ និងដណ្ដើមគ្រប់គ្រងដែនដីថ្មីបានយ៉ាងងាយស្រួល ជាពិសេសនៅក្នុងរដ្ឋកាលីហ្វ័រនៀរ សហរដ្ឋអាមេរិក។

ការពិតទៅ ផ្សិតក្ងោកថ្ម មានដើមកំណើតនៅក្នុងទ្វីបអឺរ៉ុប វាធំធាត់ឡើងដោយការបង្កប់ខ្លួននៅក្នុងឫសរបស់ដើមអូកអឺរ៉ុប និងសាងសម្ព័ន្ធខាងជីវសាស្ត្រជាមួយដើមអូកទាំងនោះ តែវាខ្លួនឯង ក៏អាចទៅសាងអាណានិគម ឬអាចទៅដុះលូតលាស់នៅក្នុងគ្រប់ទ្វីបទូទាំងពិភពលោកបានទាំងអស់ លើកលែងតែទ្វីបអង់តាក់ទិកមួយប៉ុណ្ណោះ។

កម្មវិធីបន្តពូជរបស់វា ធ្វើឱ្យអ្នកវិទ្យាសាស្ត្រនឹងស្ងើចសរសើរយ៉ាងខ្លាំង ដោយករណីដែលមើលឃើញច្បាស់បំផុតនោះ បានកើតឡើងក្នុងអំឡុងសតវត្សរ៍ទី១៩ ក្នុងរដ្ឋកានីហ្វ័រនៀ សហរដ្ឋអាមេរិក នៅពេលដែលពួកវាបានជាប់ដោយទៅជាមួយកូនឈើនៅក្នុងផើងដី ពីទ្វីបអឺរ៉ុបទៅអាមេរិក។

ផ្សិតពុលទាំងនេះ ពង្រីកសាយភាយពូជរបស់វាយ៉ាងឆាប់រហ័សទូទាំងរដ្ឋកាលីហ្វ័រនៀ។ ពីបរិវេណច្រកដែលនៅឆ្ងាយតាមបណ្ដោយឆ្នេរសមុទ្រ រហូតទីបំផុត ពួកវាក៏មានចំនួនច្រើនជាងនៅក្នុងទឹកដីកំណើតរបស់វាក្នុងទ្វីបអឺរ៉ុបទៅទៀត។

តើអាថ៌កំបាំងការពង្រីកពូជរបស់ពួកវាគឺអ្វី?

ដោយយោងតាមការងារស្រាវជ្រាវថ្មីមួយ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៣១មករាកន្លងទៅ បានឱ្យដឹងថា ផ្សិតក្ងោកថ្ម ដែលប្រមូលបានមកពីគ្រប់ទិសទី ទូទាំងរដ្ឋកាលីហ្វ័រនៀ បានបង្ហាញឱ្យឃើញថា DNA របស់ពួកវា ដូចគ្នាសឹងតែ ១០០%។ នោះគឺមានន័យថា ពួកវាបាន “ខ្លូននីង (Cloning) ខ្លួនឯង” ឬបង្កើតកូនចៅដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើភេទរបស់ពូជឡើយ មិនចាំបាច់ត្រូវផ្សំពូជញី-ឈ្មោល ដើម្បីពង្រាយសាយភាយ “ស្ប៉រ” ឡើយ។

សមត្ថភាពក្នុងការបន្តពូជនេះ ធ្វើឱ្យអ្នកស្រាវជ្រាវនឹកចម្លែកចិត្តយ៉ាងខ្លាំង ដោយសារតែគំរូ DNA របស់ផ្សិតក្ងោកនៅក្នុងទ្វីបអឺរ៉ុប បានបង្ហាញឱ្យឃើញថា ពួកវាបន្តជូពបែបពឹងអាស្រ័យលើការផ្សំភេទ។

ឯសំណាងអាក្រក់វិញនោះគឺ ផ្សិតដ៏គ្រោះថ្នាក់ខ្លាំងបំផុតក្នុងពិភពលោកមួយនេះ មានរូបរាងលក្ខណៈស្រដៀងនឹងផ្សិត ដែលមនុស្សយើងអាចហូបបានជាច្រើនប្រភេទ ធ្វើឱ្យយើងអាចនឹងច្រឡំយកទៅបរិភោគ។ គេនិយាយថា វាមានរសជាតិឆ្ងាញ់ដូចគ្នា តែសារធាតុពុលចម្បងរបស់វាគឺ អេម៉ាតុកស៊ីន (Amatoxins) នឹងទៅបំផ្លាញថ្លើម និងក្រលៀនរបស់មនុស្ស រហូតដល់ស្លាប់។

ហើយបើលោកអ្នកគិតថា នឹងយកវាទៅចម្អិនឱ្យឆ្អិនយូរ ហើយសឹមបរិភោគ ក៏មិនរួចខ្លួនដែរ ព្រោះអេម៉ាតុកស៊ីននេះ អាចស៊ូនឹងកម្ដៅខ្លាំងៗបាន នោះគឺមានន័យថា ពិសពុលរបស់វា សឹងតែមិនថយចុះឡើយ ទោះជាឆ្លងកាត់ការចម្អិនឆ្អិនយូរយ៉ាងណាក៏ដោយ ហើយសំណាងអាក្រក់ ១ទៀតនោះគឺ បច្ចុប្បន្ននេះ គេមិនទាន់រកឃើញពីវិធីព្យាបាលពិសពុលរបស់វាបាននៅឡើយ៕

×