ភ្នំពេញ៖ មុខសញ្ញាលួចមានស្ថានទម្ងន់ទោស ក្នុងករណីវាយប្លន់យកម៉ូតូ៦នាក់ រួមនិងវត្ថុតាង ត្រូវកម្លាំងការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
មុខសញ្ញាវាយប្លន់ម៉ូតូ៦នាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ភូមិបុរី កម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។ ចំណែកបក្ខពួកម្នាក់ ដែលកំពុងគេចខ្លួន ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវ ដើម្បីឈានទៅឃាត់ខ្លួន ឲ្យខាងតែបាន។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឲ្យដឹងថាក្រុមជនសង្ស័យបានវាយប្លន់យកម៉ូតូម៉ាកSuzuki nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GU-8684 នៅចំណុច មុខស្ថានីយ៍ចាក់សាំងតេលា ផ្លូវ ៣៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពីជនរងគ្រោះឈ្មោះ ស្រី មុំ ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរលក់ខោអាវ មានទីលំនៅផ្ទះលេខ24M ផ្លូវបុរី ហុកឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថាជនសង្ស័យ ទាំង០៦នាក់ មានទី១-ឈ្មោះ គឹម ដែន ហៅ កណ្តុរ ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិខ្វា ភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន), ទី២-ឈ្មោះ យឹម ចិត្រា ហៅ បយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អាសយ័ដ្ឋានបច្ចុប្បន្នភូមិបុរីកម្មករ ផ្លូវលំ សង្កាត់ដង្កោខណ្ឌ ដង្កោ(មានផ្ទុកសារធាតុញៀន), ទី៣-ឈ្មោះ យឹម ពុទ្ធី ហៅ ថ្ម ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបុរីកម្មករ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ(មានផ្ទុកសារធាតុញៀន), ទី៤-ឈ្មោះ ជា វាសនា ហៅ ស្នា+ឆាង ភេទប្រុសអាយុ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ឋានបច្ចុប្បន្ន ភូមិបុរីកម្មករ ផ្លូវលំ សង្កាត់ជើងឯក ខណ្ឌ ដង្កោ(មានផ្ទុកសារធាតុញៀន), ទី៥-ឈ្មោះ មនោ ស៉ីណា ហៅ ស៉ីណា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរជាងកាត់សក់ អាសយ័ដ្ឋានបច្ចុប្បន្ន ភូមិហា ផ្លូវលំ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ(មានផ្ទុកសារធាតុញៀន)។ បន្ទាប់មកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៥និង៣០នាទី ទើបកម្លាំងការិយាល័យបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាប់ ចាន់ធួន ភេទ ប្រុស អាយុ ១៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពីធ្វើការសាកសួរតាមជំនាញជនសង្ស័យទាំង០៦ នាក់ខាងលើ បានសារភាព ថា ពួកខ្លួន ពិតជាបានធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ ស នៅចំណុច មុខផ្ទះស្ថានីយ៍ចាក់សាំងតេលា ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ប្រាកដមែន។ ហើយក្រោយពេលប្លន់ម៉ូតូម៉ាក Nex ខាងលើបានសម្រេច គឺ ឈ្មោះ ប៉ាលី ភេទ ប្រុស (គេចខ្លួន) ជាអ្នកយកទៅលក់ អោយឈ្មោះ ឌី(គេចខ្លួន) ភេទ ប្រុស អាយុ ប្រហែល ២៨ ឆ្នាំ(មិនស្គាល់អាស័យដ្ឋាន )។
សម្ភារៈដកហូត រួមមានៈម៉ូតូ០៣គ្រឿង ម៉ាកC-110 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BO-9475 លេខតួ+ម៉ាស៉ីន8016066, ម៉ូតូម៉ាក គុប មូល ពណ៌ ប្រផេះ គ្មានស្លាកលេខ លេខតួ:3020117 លេខម៉ាស៉ីន:4337087, ម៉ូតូ ម៉ាក គុបជ្រុង ពណ៌ ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ1L-3022, ស្លាកលេខម៉ូតូ ចំនួន ០២បន្ទះ កំពត 1K-0175 និងមួយបន្ទះទៀត ភ្នំពេញ 1-GU-8684 (ស្លាកលេខម៉ូតូជនរងគ្រោះ), ដាវកែច្នៃចំនួន ០៥ដើម, ចង្អើរម៉ូតូចំនួន០៤, បណ្ណសម្គាល់ម៉ូតូចំនួន០៤ និងម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ ស+ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1DH-6161 (ជាម៉ូតូជិះធ្វើសកម្មភាពប្លន់ខាងលើ)។ បក្ខពួកសេសសល់ ០២នាក់ ១-ឈ្មោះ ប៉ាលី (គេចខ្លួន) និង២-ឈ្មោះ ឌី(គេចខ្លួន) ៕ ដោយ៖កូឡាប