ភ្នំពេញ ៖ បវរកញ្ញាភេទទី៣ ជាម្ចាស់មកុដ ឆ្នាំ២០២៣ កញ្ញា ម៉ៃ យ៉ា Miss Queen Cambodia 2023បន្ទាប់ពី បានកាន់តំណែង មកនាងហាក់បីមានារមិនពេញចិត្តជាមួយ ជ័យលាភី ពីសំណាក់ហ្វេនៗមួយចំនួន។ តំណែងដែលនាងបាននេះ ដោយសារតែនាងរាប់អានអ្នកគ្រប់គ្រងយូរឆ្នាំ ចេះយកចិត្តអ្នកគ្រប់គ្រងទើប បានជារុញឲ្យបវរកញ្ញាភេទទី៣ ដ៍ស្រស់រូបនេះ ឆក់ចិត្តមេកើយបាន ហើយក្លាយជាម្ចាស់មកុដ ផ្ទុយពីសភាព។

តបការឆ្លងឆ្លើយពីហ្វេនៗ មួយចំនួន ដែលហាក់មិនសប្បាយចិត្ត និងមានអ្នកខមមិនរិះគន់ បវរកញ្ញា ម៉ៃ យ៉ា បានបង្ហាញមុខបញ្ជាក់ក្រោយពេលដែលនាង សម្ងំបានប៉ុន្មានថ្ងៃ បន្ទាប់ពីផ្ទុះរឿង។ ម៉ៃ យ៉ា ដែលស្រឡាញ់វិស័យបវរកញ្ញា និងតែងតែយកចិត្តទុកដាក់លើការងារ បាននិយាយអោយដឹងកាលពីល្ងាចថ្ងៃទី ១៣ មីនា ឆ្នាំ២០២៣ មុននេះថា នាងមិនខឹងចំពោះ អ្នកមួយចំនួន ដែល មិនពេញចិត្តតំណែងរបស់នាង។ តែនេះជាអ្វីដែលនាងខិតខំប្រឹងប្រែង ក្រោមការតាមដានគ្រប់ជំហ៊ាន របស់គណៈកម្មាការ។
នាងបានតស៊ូច្រើន ជាមួយការងារ តាំងពី៣ឆ្នាំមុន។ លើសពីនេះ ការស្និទ្ធស្នាលជាមួយ ក្រុមការងារ ក៏ព្រោះតែនាង ជាប់កុងត្រា៣ឆ្នាំជាមួយ កិច្ចការ បវរកញ្ញា ដោយសារតែ កាលពីឆ្នាំ២០២០ នាងជាប់លេខ៣ បវរកញ្ញាភេទទី៣ ហើយក៍ជាប់កុងត្រា បំពេញការងារនៅទីនោះ។ ម្ល៉ោះហើយការរាប់អានយើងមាន។ ប៉ុន្តែការប្រឡងជាថ្មីនេះមិនមែន ហេតុផលនេះទើបយើងជាប់នោះទេ។ នាងបានប្រយុទ្ឋជាមួយ ការងារថ្មីៗ ដែលជាវិញ្ញាសាគេដាក់អោយ ប្រើវេលាពីរខែ ទើបមានឱកាសឈ្នះ។ ខ្លះរិះគន់យើងថាស្ទើរ កម្ពស់ មិនសូវស្អាត ឬ មិនសូវជាចេះភាសា តែនាងអាចនិយាយបានភាសា ហើយបវរកញ្ញា មិនត្រូវការស្អាតពេកនោះទេអោយ ខិតខំ ហើយ មានអត្តចរិកល្អ តួនាទីការងារ បំពេញឲ្យល្អនោះជាអ្វីដែលចង់បាន។ យ៉ាងណានាង និងព្យាយាម ពង្រឹងសមត្ថភាព ខ្លួនឯងឲ្យល្អបន្តទៀតដើម្បី ឱកាសចូលទៅ កាន់ការងារលំដាប់ពិភពលោក ព្រោះនោះជាអ្វីដែលនាង បានប៉ងយូរមកហើយ ចង់ប្រើសំឡេង និងសមត្ថភាពកូនខ្មែរឲ្យពិភពលោកបានឃើញ ដើម្បីមុខមាត់ជាតិយើងនេះជាទិសដៅចង់បាន។

ចំពោះលោកលុច្ស ដែលជាតារាសម្តែង និងបង្ហាញម៉ូដ ជាអ្នកស្និតស្នាលខ្លាំង ជាមួយ ម៉ៃ យ៉ា បានលើកឡងថា ម៉ៃ យ៉ា មានគុណសម្បត្តិ ច្រើនយ៉ាង ដែលអ្នកគ្រាន់តែឃើញ ត្រឹមតែពេលប្រឡង ហើយនោះមិនគ្រប់គ្រាន់ឡើយ។ សំខាន់ផែនការ ការងារដែលយើងបំពេញបានទៅគេ។ ទទួលស្គាល់ថាមនុស្សយើង ពិតជាមិនល្អទាំងអស់នោះទេ។ ប៉ុន្តែអោយតែដឹងខ្លួនឯង ឲ្យតម្លៃការងារនោះអាចក្លាយជាបុគ្គលឲ្យគេមើលឃើញមិនខាន។ ម៉ៃ យ៉ា ថ្ងៃប្រឡងមានហ្វេនៗជាច្រើនមកគាំទ្រ លោកនិងនាង អត់នឹកស្មានទេ ហើយក៍មិនបានជួលទិញទឹកចិត្តនោះដែរ។ នេះជាការមើលឃើញទេពកោសល្យរបស់ នាងពីក្រុមអ្នកគាំទ្រផ្ទាល់។

មុននេះភាពរំជើបរំជួល បានកើតឡើងម្តងហើយម្តងទៀត ដោយសារ តែផ្ទុះរឿងលាឈប់តំណែងលំដាប់រងទី១របស់ កញ្ញា ដេវីណា មិនទាន់ស្ងប់ខ្យល់ផង ស្រាប់តែ ម្ចាស់ជ័យលាភី ២រូបទៀតនៃ កំពូលTop ទាំង៥ បានបបួលគ្នាប្រកាសលាឈប់ និងបោះបង់តំណែង បង្កការតាមដានជាថ្មី។ នេះជាឆ្នាំដ៍ទាក់ទាញ ដែលក្រោយការប្រកួតចប់ ម្ចាស់ជ័យលាភី នៃ Miss Queen Cambodia ឆ្នាំ២០២៣ កំពូលទាំង៥ មាន៣ដួង បានបន្តគ្នាបោះបង់ផ្អើលអស់អ្នកតាមដាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម







