Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ៗ! តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជា​តិ ICC ចេញ​ដីកា​ចាប់ខ្លួន​លោក ពូ​ទីន និង​រួម​ទាំ​ង…

កាលពីថ្ងៃទី១៧ ខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយចោទប្រកាន់ថាបានប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្គ្រាម” នៅអ៊ុយក្រែន។

ក្រៅពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏រួមបញ្ចូលលោកស្រី Maria Lvova-Belova ស្នងការរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារផងដែរ លើការចោទប្រកាន់ដូចគ្នា។

យោងតាម ICC ប្រធានាធិបតី Putin “ទទួលខុសត្រូវដោយផ្ទាល់ចំពោះការប្រព្រឹត្ត” ក៏ដូចជា “មិនគ្រប់គ្រង ឬអនុញ្ញាតឱ្យអាជ្ញាធរស៊ីវិល និងយោធានៅក្រោមអំណាចរបស់គាត់ធ្វើរឿងនេះ”។

ប្រតិកម្មទៅនឹងការសម្រេចចិត្តនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានហៅវាថាជាសកម្មភាពមិនសមហេតុផល ហើយមិនផ្អែកលើមូលដ្ឋានច្បាប់ណាមួយឡើយ។ លោកស្រីបាននិយាយថា “ប្រទេសរុស្ស៊ីមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម នៅលើ ICC ដូច្នេះយើងមិនមានកាតព្វកិច្ចចំពោះតុលាការនេះទេ”។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការសម្រេចចិត្តរបស់ ICC គឺជាមោឃៈ ហើយរុស្ស៊ីមិនទទួលស្គាល់យុត្តាធិការរបស់ ICC នោះទេ។ លោកបាននិយាយថា “នេះគឺជាបញ្ហាដែលមិនអាចទទួលយកបាន។ រុស្ស៊ី ដូចជាប្រទេសមួយចំនួនផ្សេងទៀត មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះទេ។ ដូច្នេះហើយ ការសម្រេចចិត្តណាមួយនៃប្រភេទនេះ គឺទុកជាមោឃៈសម្រាប់រុស្ស៊ីទាក់ទងនឹងច្បាប់”។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយ ICC បន្ទាប់ពីការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។ រដ្ឋអាជ្ញា ICC លោក Karim Khan បានបើកការស៊ើបអង្កេតនៅប្រទេសអ៊ុយក្រែន កាលពីមួយឆ្នាំមុន។ គាត់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដោយសង្កត់ធ្ងន់ថា គាត់នឹងពិនិត្យមើលការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ និងការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតអំពីរឿងនេះ។ រុស្ស៊ី​មិន​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់ ICC ទេ ដូច្នេះ​គេ​មិន​ច្បាស់​ថា ​នឹង​អនុវត្ត​ដីកា​ចាប់​ខ្លួន​ដោយ​របៀប​ណានោះទេ។

ប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម នៅលើ ICC ក្នុងឆ្នាំ ២០០០0 ប៉ុន្តែមិនបានផ្តល់សច្ចាប័នឱ្យក្លាយជាសមាជិកនៃ ICC ទេ។ វាបានដកខ្លួនចេញពីសន្ធិសញ្ញាក្នុងឆ្នាំ ២០១៦។ នៅពេលនោះ រុស្ស៊ីស្ថិតនៅក្រោមសម្ពាធអន្តរជាតិ ជុំវិញការបញ្ចូលគ្រីមេរបស់ខ្លួន ពីអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤ ក៏ដូចជាយុទ្ធនាការផ្លូវអាកាសនៅក្នុងប្រទេសស៊ីរី ដើម្បីគាំទ្រប្រធានាធិបតី Bashar al-Assad ធ្វើសង្គ្រាមប្រឆាំងនឹងពួកបះបោរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×