Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាយ​ពេល​មួយ​ថ្ងៃ​ទៅ​ជួប​ជាមួយ​ស្ថាប័ន​ទាំង​៣៦​មកពី​ប្រទេស​អូស្ត្រាលី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​

​ភ្នំពេញ ​៖ ​នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុងឆ្នាំនេះ ដែល​ស្ថាប័ន IDP Education ជា​អ្នកឯកទេស​ផ្នែក​បញ្ចូន​សិស្ស​និស្សិត​ទៅ​សិក្សា នៅ​បរទេស បាន​ប្រមូលផ្តុំ​នូវ​ស្ថាប័ន​អប់រំ​អូស្ត្រាលី​មកកាន់​ប្រទេស​កម្ពុជា​ម្តង​ទៀត​នៅ​ថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ ចាប់ពី​ម៉ោង ១​សៀ​ល ដល់​៧​ល្ងាច ក្នុង​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ ពី​ការសិក្សា​នៅ​អូស្ត្រាលី​។ កម្មវិធី​ត្រូវបាន​បើក​ស្វាគមន៍​ដល់​សាធារណជន ដោយ​សេរី​។​

​កញ្ញា ឆាង ពី​សី សិស្ស​មក​ពី​វិទ្យាល័យ​ទួល​ទំពូង​ដែល​បាន​មក​ចូលរួម​កម្មវិធី ពិព័រណ៍​ការសិក្សា​នៅ អូស្ត្រាលី កាលពី​ខែ​មីនា​បាន​និយាយថា “​នាង​ខ្ញុំ​ពិតជា​ចង់ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ពីព្រោះ វា​ជាក្តី​ស្រមៃ​របស់ នាង​ខ្ញុំ​តាំងពី​កុមារភាព​មក​។ ចូលរួម​កម្មវិធី​ពិ​ពរ័​ណ៍​ការសិក្សា​នៅ​អូស្ត្រាលីដែល​រៀបចំឡើង​ដោយ​ស្ថាប័ន IDP Education ពិតជា​ធ្វើឲ្យ​ខ្ញុំ​យល់​ដឹង​ច្រើន​ទាក់ទង​ទៅនឹង​បទបញ្ជា​របស់​សាលា និង​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត​ទាក់ទង ទៅ​នឹង​ការសិក្សា​នៅ​បរទេស​។​” និស្សិត​ម្នាក់​ដែល​កំពុង​សិក្សា​នៅ University of Technology Sydney បាន​យល់ឃើញថា “​សញ្ញាបត្រ និង​លទ្ធផល​នៃ​ការសិក្សា​នៅ​ប្រទេស​អួស្ត្រាលី​នឹង​ត្រូវបាន គេទទួលស្គាល់​ស្ទើរតែ​គ្រប់​ទី​កន្លែង​នៅ​ជុំវិញ​ពិភពលោក​ដូច្នេះ​ឱកាស​ក្នុង​ការស្វែងរក​ការងារ​នាពេល​អនាគត​នឹង​មាន​ភាពងាយ ស្រួល​។​” ប្រទេស​អូស្ត្រាលី​គឺជា​ទិសដៅ​ដ៏​ពេញនិយម​មួយ សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ក្នុង​ការបន្ត​សិក្សា​ដែល​ប្រទេស​នេះ​ត្រូវបាន​គេ​ទទួលស្គាល់​ជា​សាធារណៈ​អំពី​ប្រព័ន្ធ​អប់រំ​លំដាប់​ពិភពលោក កម្រិតជីវភាព​រស់នៅ​ប្រកបដោយ​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព និង​គុណសម្បត្តិ​ជាច្រើន​ដទៃទៀត​។​

​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ចំនួន ៣៦ ចាប់ពី​កម្រិតសិក្សា​ថ្នាក់​វិទ្យាល័យ ដល់​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ថ្នាក់​បណ្ឌិត​មាន​វត្តមាន​ក្នុង​ការផ្តល់​យោបល់​ជូន​ដល់​សិស្ស និស្សិត និង អាណាព្យាបាល អំពី​ជម្រើស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នៅឯ​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​។ លើសពីនេះទៅទៀត កម្មវិធី​នេះ​នឹង​មាន​ការចូលរួម ពី​វាល​គ្មិន ក៏​ដូច​ជា​អតីត​និស្សិត​អាហារូបករណ៍​ទៅ​ក្រៅប្រទេស ដើម្បី​ផ្តល់​នូវ​គន្លឹះ និង​បទពិសោធន៍​ល្អៗ​ជាច្រើន​ដល់​អ្នក​ចូល​រូ​ម​ផងដែរ​។ ពិព័រណ៍​ការសិក្សា​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើការ​ជួប​ផ្ទាល់​ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័ន​អប់រំ​ល្បីៗ​មក​ពី​ទូទាំង​អូស្ត្រាលី ដែល​អាច​ផ្តល់​ការណែនាំ​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា តម្លៃ​ការរស់នៅ និង​ការ​ដាក់​ពាក្យសុំ​ទិដ្ឋាការ។​

​បន្ថែម​ទៀត​នោះ​ក៏​មាន​វត្តមាន​របស់​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផ្នែក ទិដ្ឋាការ ក៏​នឹង​ចូលរួម​ពិព័រណ៍​ការសិក្សា​នេះ​ផងដែរ​។ មន្ត្រី​អន្តោប្រវេសន៍​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖ “​ប្រទេស​អូស្ត្រាលី​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជា​ប្រទេស​មួយ​ដែល​មាន​ភាព​សម្បូរបែប​និង​ការស្វាគមន៍​ហើយ​ក៏​ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រទេស​ដែល​ផ្តល់​ការអប់រំ​ថ្នាក់​ពិភពលោក​។​”

​ដោយឡែក មជ្ឈមណ្ឌល​អូស្រា្តលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀម​ខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រឡង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​ត្រៀមខ្លួន ផ្តល់ ប្រឹក្សា​ពី ការចុះ​ឈ្មោះ​ប្រឡង និង​ការត្រៀម​ប្រឡង IELTS​។​

IDP Education គឺជា​ស្ថាប័ន​ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុង​ការបញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែល​មាន​ការិយាល័យ​ចំនួន​ជាង ១០០​កន្លែង ក្នុង​៣០​ប្រទេស​ជុំវិញ​ពិភពលោក ដែល​បាន​ជួយ​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អូស្រា្តលី តាំងពី​ឆ្នាំ ១៩៩៤​។ IDP ក៏​បញ្ជូន សិស្ស និស្សិត ទៅ​សិក្សា​នៅ កាណាដា ណូ​វេ​ហ្សេ​ឡង់ ចក្រភព​អង់ គ្លេស និង​សហរដ្ឋអាមេរិក​ផងដែរ​។ ការប្រឹក្សា នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ដោយ​ឥតគិតថ្លៃ​។​

IDP Education ជាសា្ថ​ប័ន​ដែល​ចូលរួម​បង្កើតឡើ​ង​ដោយ សាកលវិទ្យាល័យ​ទាំង ៣៨ របស់​ប្រទេស​អូស្រា្តលី​៕ ​ដោយ​៖​កូឡាប​

 

×