បុរសវ័យជំទង់អាមេរិចម្នាក់រស់នៅក្នុងទីក្រុង St-Louis រដ្ឋ Missouri កំពុងតែបង្កើតរឿងប្លែក មួយក្នុងប្រវត្តិសាស្ត្រអាមេរិច បន្ទាប់ពីគាត់បានប្តឹងឪពុកម្តាយបង្កើត ដោយសារតែបង្កើតគាត់មក ឲ្យមានស្បែកស។
បុរសវ័យក្មេងម្នាក់នោះឈ្មោះថា Anthony Dwight អាយុ ១៧ឆ្នាំ។ គាត់បានអះអាងថា គាត់បានទទួលការឈឺចាប់ពេញមួយជីវិតរបស់គាត់ដោយសារតែភាពអាម៉ាស ពីព្រោះគាត់កើតមកមានស្បែកស។
បុរសនោះបានបញ្ជាក់ថា “នៅពេលខ្ញុំនៅតូច ខ្ញុំបានចំណាយពេលជាច្រើនម៉ោងងូតទឹក ដើម្បីលាងសម្អាតស្បែកសរបស់ខ្ញុំឲ្យរលាយបាត់ ប៉ុន្តែវាមិនជ្រះសោះ”។
ចំនែកឪពុកម្តាយរបស់គាត់ បានទទួលស្គាល់ថា ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាកូនរបស់គាត់បានជួលមេធាវីដើម្បីប្តឹងពួកគាត់។
ពួកគាត់ថ្លែងបញ្ជាក់ប្រាប់អ្នកសារពត៌មានដូច្នេះថា “ពួកយើងគ្រាន់តែចង់បញ្ឍប់អ្វីដែលគាត់ធ្វើទាំងមិនសមហេតុផល និងចង់ឲ្យគាត់ត្រឡប់មកផ្ទះវិញ។ ពួកយើងស្រឡាញ់គាត់ ទោះគាត់មានស្បែកពណ៌ណាក៏ដោយ”។
ចំនែកមេធាវីរបស់បុរសវ័យក្មេងនោះវិញ និយាយថា កូនក្តីរបស់គាត់ទទួលរងបញ្ហាផ្លូវចិត្ត ការពិបាកចិត្ត និងការប៉ងសម្លាប់ខ្លួន ដោយសារអ្វីដែលគាត់ហៅថា បន្ទុករបស់សម្បុរស្បែកស។
Anthony Dwight មានបំណងចង់ប្តូរឈ្មោះរបស់គាត់ទៅជា Jamal Freeman បានប្តឹងទារសំណងពីឪពុកម្តាយរបស់គាត់ចំនួន ២០.០០០ដុល្លា ដើម្បីចំណាយលើការព្យាបាល ដែលគាត់នឹងប្រែក្លាយស្បែកសរបស់គាត់ ទៅជាខ្មៅវិញ។
មេធាវីរបស់លោកបញ្ជាក់ក្នុងតុលាការដូច្នេះថា ចំនួនទឹកប្រាក់ ២០.០០០ដុល្លា គឺវាតិចតួចណាស់ក្នុងការផ្លាស់ប្តូរ ជីវិតកូនក្តីរបស់គាត់៕ សុភ័ក្ត្រ
ប្រភព៖ World News Daily Report