Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​កណ្តាល ប្រាប់​នគរបាល​ឲ្យ​ការពារ​ដាច់ខាត​មិន​អោយ​កើត​មាន​បដិវត្ត​ពណ៌​នៅ​កម្ពុជា​

កណ្តាល​៖ ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ដាក់បទបញ្ជា​ផ្ទាល់មាត់​ថា​បដិវត្ត​ពណ៌​វា​បង្ក​មហន្តរាយ​វិនាសកម្ម​ដូច្នេះ​ហើយ​ក្នុង​នាម​យើង​ជា​កងកម្លាំង​នគរបាលជាតិ​ត្រូវការពារ​ដាច់ខាត​មិន​អោយ​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ ការ​ថ្លែង​និង​អះអាង​របស់​លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​នៅ​គ្រា​ដែល​លោកស្នងការ​ចុះ​ផ្សព្វផ្សាយ​វិធាន​ការរក្សាសន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​។​ដោយ​មាន​កងកម្លាំង​នគរបាល​ស្រុក​ពញាឮ​និង​ស្រុក​មុខកំពូល​ចូលរួម​ប្រមាណ​២៣៥​រូប​។​

នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធាន​ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ​និង​សុវត្ថិភាព​សង្គម លោក​ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល បាន​អះអាង​នៅ​ចំពោះមុខ​មន្ដ្រី​នគរបាល​ទាំងអស់​ថា ក្នុងនាម​កងកម្លាំង​នគរបាល​ជាតិ​ប្រឆាំង​ដាច់ខាត​ចំពោះ​ឧបាយកល​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា និង​មិន​ឲ្យ​កើត​មាន​បដិវត្ដពណ៌​នៅ​ក្នុងប្រ​ទេស​យើង​ដែល​កំពុង​មាន​សន្ដិភាព​និង​កំពង់មាន​ការអភិវឌ្ឍ​ន៍​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ប្រទេស​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​យើង​។​នៅក្នុង​ឱកាស​នោះ​ដែរ ស្នងការ​ខេត្ដ​កណ្ដាល​បាន​ជម្រុញ​ឲ្យកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឥត​លក្ខខណ្ឌ​និង​ធានាឲ្យបាន​នូវ​ស្ថេរភាព សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន ក្នុងនាម​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ ។ បន្ទាប់ពី​ស្ដាប់​ការផ្សព្វផ្សាយ​វិធានការ​ខាងលើ​រួច​មក កងកម្លាំង​នគរបាល​ទាំងអស់​បាន​ប្ដេជ្ញា​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​មិនឲ្យ​កើត​មានអ​សន្តិសុខ​និង​បដិវត្ត​ពណ៌​ដែក​ពួក​អមិត្ត​បង្កើត​តាម​គ្រប់​រូបភាព​។​

​សូមបញ្ជាក់​ថា ការចុះ​ផ្សព្វផ្សាយ​វិធាន​ការរក្សាសន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​នេះ គឺ​ធ្វើបាន​ចំនួន​៤​ស្រុក​រួចហើយ​និង​បន្ដ​ចុះ​ធ្វើ​គ្រប់​បណ្ដា​ស្រុក​/​ក្រុង​ទាំង​១១​នៅ​ទូទាំង​ខេត្ត​កណ្តាល ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×