គួប្រកួត៖
(21:00) Uruguay vs France
(01:00) Brazil vs Belgium
វិភាគគូល្អ
Uruguay vs France
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កីឡាករកំពូល Lionel Messi និង Cristiano Ronaldo បានខ្ទាតចេញពីព្រឹត្តិការណ៍ World Cup ប៉ុន្តែនៅមានកីឡាករឆ្នើមផ្សេងគឺ Kylian Mbappe ដែលរកបាន២គ្រាប់ជួយឲ្យក្រុម France ឈ្នះក្រុមអាហ្សង់ទីន៤-៣ កាលពី សប្តាហ៍មុន។
ក្រុម France ជាក្រុមដែលសម្បូរដោយកីឡាករល្អៗនិងមានល្បឿនលឿន ហើយពួកគេអាចបង្កការគំរាមកំហែងដល់ក្រុម Uruguay ។
ក្រុម Uruguay បានយកឈ្នះក្រុមព័រទុយហ្គាល់ ២-១ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីឡើងមកវគ្គ៨ក្រុមចុងក្រោយ ហើយពួកគេមានទម្រង់លេងប្រែប្រួល នឹងអាចយកឈ្នះក្រុមអេហ្ស៊ីប១-០ ដើម្បីឡើងមកឈរនៅលើពូល។
ពួកគេមានស្ថិតិឈ្នះ៧លើកជាប់គ្នា ពួកគេកាន់តែមានភាពមុតស្រួចជាងមុននៅដំណាក់កាលនេះ ប៉ុន្តែក្រុម France មានកម្លាំងនិងល្បឿនល្អ អាចសង្ឃឹមឈ្នះច្រើននៅរាត្រីថ្ងៃសុក្រ៕
ទស្សន: Uruguay 1-2 France
Brazil vs Belgium
ក្រុម Brazil បានយកឈ្នះក្រុម Belgium ២-០ ដើម្បីលើកពាន World Cup ឆ្នាំ២០០២ ហើយពួកគេសង្ឃឹមថា នឹងធ្វើបានល្អម្តងទៀត ស្របពេលក្រុមបែ Belgium កំពុងត្រៀមសងសឹក។ ក្រុម Belgium នឹងព្យាយាមធ្វើឲ្យបានល្អជាងការប្រកួតជាមួយក្រុមជប៉ុន នៅពេលពួកគេត្រូវដេញតាមពីក្រោយយកឈ្នះ៣-២ វិញ បន្ទាប់ពីត្រូវក្រុមជប៉ុននាំមុខ២-០ មុន ។ ក្រុម Brazil ឈានជើងចូលរួមការប្រកួតនេះជាមួយស្ថិតិលេង១៥លើកមិនដែលចាញ់ ។
៥ប្រកួតកន្លងទៅ ក្រុម Brazil រកបាន១០គ្រាប់ គិតជាមធ្យម២គ្រាប់ក្នុងមួយប្រកួត ហើយពួកគេមានប្រព័ន្ធការពារល្អ និងរបូតត្រឹមតែ១គ្រាប់គត់។
នៅកម្រិត World Cup ក្រុម Brazil ឈ្នះ៦ក្នុងចំណោម១០ប្រកួតចុងក្រោយ។ ពួកគេរកបាន៨គ្រាប់ក្នុង១០ប្រកួតនៅ World Cup ។ ចំណែកក្រុម Belgium បានបង្ហាញកម្លាំងប្រយុទ្ធ និងអាចរកបានជាមធ្យម៣គ្រាប់ក្នុងមួយប្រកួតចំណោម៥ប្រកួតចុងក្រោយ ប៉ុន្តែប្រព័ន្ធការពារមិនសូវល្អទេ ដោយរបូត៦គ្រាប់ក្នុង៥ប្រកួតចុងក្រោយ។
គេជឿថា ក្រុមទាំងពីរមានលទ្ធភាពទាត់បញ្ចូលទីគ្នាទៅវិញទៅមក។ ក្រុម Brazil សុទ្ធតែរកបានគ្រាប់បាល់គ្រប់ការប្រកួតនៅ World Cup ដូចគ្នានឹងក្រុម Belgium ដែរ។ កម្លាំងសំខាន់របស់ Belgium គឺខ្សែប្រយុទ្ធ Romelu Lukaku ហើយចំណែក Neymarគឺជាកម្លាំងសំខាន់របស់ Brazil ៕ លីសា
ទស្សន: Brazil 2-2 Belgium