អ្នកដំណើរប្រហែល ២០០ នាក់ បានប្រឈមមុខនឹងគ្រោះមហន្តរាយ នៅពេលដែលសាឡាងរបស់ពួកគេ បានចាប់ផ្តើមលិចទៅក្នុងទឹកសមុទ្រ នៃកោះ Selayar នៅក្នុងរដ្ឋ Bulukumba ភាគខាងត្បូងរបស់ Sulawesi ដោយសារតែអាកាសធាតុអាក្រក់ ត្រូវរលកធំៗកម្ពស់រហូតដល់ ៤ ម៉ែត្រ វាយប្រហារកាលពីរសៀលថ្ងៃអង្គារ ទី០៣ កក្កដា ។
យោងតាម Kompas.com ព័ត៌មាន update ចុងក្រោយពីភ្ញាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPT) រាយការណ៍កាលពីថ្ងៃទី០៤ កក្ដដា ថា អ្នកដំណើរ ១៥៥ នាក់ ត្រូវបានសង្គ្រោះ និងបញ្ជាក់ថា ៣៤ នាក់ ស្លាប់ ។
នៅពេលសាឡាងឈ្មោះ KM Lestari Maju បានចាប់ផ្តើមលិច នាយនាវាបានព្យាយាមបញ្ជានាវា ឆ្ពោះទៅកាន់ច្រាំង ក្នុងបំណងសង្គ្រោះជីវិតអ្នកដំណើរ ។ ការខិតខំប្រឹងប្រែងរបស់គាត់ បានស្តួចស្តើងប៉ុណ្ណោះ ខណៈគាត់គ្រប់គ្រងបើកសាឡាងចូលកៀនដីកោះបានចម្ងាយប្រហែល ២០០ ម៉ែត្រ ប៉ុណ្ណោះ ពីកន្លែងកើតហេតុ ។
Korban Kecelakaan KMP Lestari Maju di Perairan Selayar bertambah. Data korban per 4/7/2018 pukul 01.54 WITA terdapat 29 orang meninggal dunia, 69 orang selamat dimana 34 orang masih dirawat di rumah sakit, dan 41 orang masih dicari. Evakuasi dilanjutkan. pic.twitter.com/sD9l4Ryqiv
— Sutopo Purwo Nugroho (@Sutopo_PN) July 4, 2018
ទោះយ៉ាងណា ការខិតខំប្រឹងប្រែងសង្គ្រោះជាច្រើន បានបរាជ័យ ដោយសារតែអាកាសធាតុអាក្រក់ខ្លាំងពេក ។ អ្នកដំណើរជាច្រើនត្រូវជាប់គាំងពេញមួយយប់ នៅក្នុងសាឡាងក្រឡាប់នោះ ហើយត្រូវបានជួយសង្រោះដោយអាជ្ញាធរ នៅព្រឹកបន្ទាប់ ។
នៅពាក់កណ្តាលនៃភាពចលាចល ម្នាក់ក្នុងចំណោមអ្នកដំណើរទាំងអស់ បាន live-stream ពីទុក្ខសង្រេងនេះទាំងស្រុងនៅលើហ្វេសប៊ុក ហើយវាក៏បានរីករាលដាលមិនយូរប៉ុន្មាន ។ ក្រោយមក ប៉ូលីស South Sulawesi បានបញ្ជាក់ថា វីដេអូពីគណនីហ្វេសប៊ុកមួយ គឺកំពុងទុក្ខជាក់ស្តែង ។
វីដេអូនេះ ត្រូវបានបង្ហោះឡើងគណនីហ្វេសប៊ុកឈ្មោះ Ekha Nursalam Suardi ប៉ុន្តែ វាមិនច្បាស់ថានោះគឺឈ្មោះពិតនៃអ្នកដែលកំពុងថតហេតុការណ៍នេះ ។ ព្រោះឈ្មោះនេះ ពុំត្រូវបានបង្ហាញនៅក្នុងបញ្ជីអ្នកដំណើរ ដែលត្រូវបានបញ្ចេញដោយអាជ្ញាធរទេ ។
វីដេអូនេះបានបង្ហាញឲ្យឃើញពីស្ថានភាពសាឡាង និងមួយចំនួននៃអ្នកដំណើរ ខណៈពេលសាឡាងនេះកំពុងលិចយ៉ាងលឿន ។ មនុស្សដែលថតវីដេអូនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការផ្សាយវីដេអូបន្តផ្ទាល់នេះ គឺដើម្បីជូនដំណឹងដល់អាជ្ញាធរនៅលើដី បានដឹងពីស្ថានភាពដ៏កំពុងជួបអាសន្ននេះ ។
នេះបទពិសោធន៍ដ៏គួរឲ្យភ័យខ្លាចបំផុតមួយ សម្រាប់អ្នកដំណើរទាំងនោះ ។ ហើយសង្ឃឹមថា ការ live វីដេអូនេះ នឹងជួយដល់ស្ថានការណ៍ដ៏វឹកវរ តាមរបៀបណាមួយ ៕ ឧត្តម
Update Laka KM Lestari Maju pada 3/7/2018 pukul 23.00 WITA
Korban tewas sekarang sudah 24 orang, 74 selamat, 41 masih dicari. Evakuasi masih berlangsung. Sesuai manifes jumlah penumpang 139 orang dan 48 unit kendaraan. pic.twitter.com/s45NBxXOM8
— Sutopo Purwo Nugroho (@Sutopo_PN) July 3, 2018