យន្ដហោះធុនស្រាលមួយគ្រឿងរបស់កងទ័ពថៃ បានធ្លាក់ចុះនៅតំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ា បណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ និងមនុស្សម្នាក់ទៀតរងរបួស។
យន្ដហោះល្បាតកងទ័ពថៃត្រូវបានគេឃើញធ្លាក់នៅក្នុងព្រៃជិតព្រំដែនជាមួយមីយ៉ាន់ម៉ា
កងទ័ពថៃឱ្យដឹងថា យន្ដហោះ Cessna 182 បានបាត់ចេញពីអេក្រង់រ៉ាដានៅវេលាម៉ោងប្រមាណ១១:០០ ថ្ងៃទី៥ខែកក្កដា។ ក្រោយមកគេសន្និដ្ឋានបានថាយន្ដហោះនេះបានធ្លាក់នៅស្រុកPang Mapha ខេត្ដMae Hong Son ជាប់ព្រំដែនមីយ៉ាន់ម៉ា។
ពលទាហានចំណុះកងកុម្មង់ដូនៃវរសេនាធំថ្មើរជើងលេខ១៧ បានចេញប្រតិបត្ដិការទៅកាន់តំបន់ភ្នំដែលយន្ដហោះធ្លាក់ចុះ។
នៅយប់ថ្ងៃ៥កក្កដា ទើបកងទ័ពថៃប្រកាសឱ្យដឹងថា មានមនុស្ស៣នាក់ស្លាប់និងម្នាក់ទៀតបានបាក់ឆ្អឹង នៅមានស្មារតីភ្លឺស្វាង។មូលហេតុដែលយន្ដហោះធ្លាក់កំពុងត្រូវបានស៊ើបង្កេត៕
សូយន