នាវាពីរដែលដឹកមនុស្សជាង១០០នាក់ ទើបត្រូវលិចនៅឯតំបន់កោះទេសចរណ៍ Phuket ភាគខាងត្បូងប្រទេសថៃ ជាហេតុនាំឱ្យភ្ញៀវទេសចររាប់ពាន់ត្រូវបាត់ខ្លួន។
ភ្ញៀវទេសចរលើនាវា Phoenix PD ត្រូវបាននាវានេសាទមួយក្បែរនោះសង្គ្រោះ។
អភិបាលខេត្តPhuket លោកNorapat Plodthong បញ្ជាក់ថា នាវាទេសចរណ៍ ដែលដឹកភ្ញៀវទេសចរ៩៧នាក់បានលិចនៅក្នុងតំបន់សមុទ្រPhuket នៅថ្ងៃទី៥ខែកក្កដាម្សិលមិញនេះ។
ជនរងគ្រោះជាច្រើនត្រូវបាននាវានេសាទជួយសង្គ្រោះ ប៉ុន្ដែក៏នៅមានមនុស្សរាប់សិបនាក់បាត់ខ្លួន-នេះបើតាម AFP ដែលដកស្រង់សម្ដីអ្នកមុខអ្នកការថៃ។
តំណាងការិយាល័យបង្ការនិងកាត់បន្ថយមហន្ដរាយខេត្តភូកេត បានប្រាប់ AFP ថា ជនរងគ្រោះពាក់កណ្ដាលត្រូវបានសង្គ្រោះ។
នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយផ្សេងទៀត នាវាដឹកអ្នកដំណើរ៣០នាក់ក៏បានលិចក្នុងតំបន់កោះទេសចរណ៍ដ៏ល្បីល្បាញនេះដែរ។
កងទ័ពជើងទឹកភូមិន្ទថៃនិងប៉ូលិសសមុទ្រ បានកេណ្ឌប្រមូលនាវាជាច្រើនចូលរួមក្នុងប្រតិបត្ដិការរុករកនិងសង្គ្រោះករណីលិចនាវាទាំងពីរ។
នៅមានព្រឹត្ដិការណ៍មួយផ្សេងទៀត បុរសនិងស្ដ្រី២នាក់ សញ្ជាតិរុស្ស៊ីនៅពុំទាន់បានរកឃើញ ក្រោយពេលអូប័រដែលពួកគេជួលបើកបរខ្លួនឯងបានបាត់ទំនាក់ទំនងនៅកោះ Koh Racha ដែលជាកោះទេសចរណ៍មួយដែររបស់ខេត្តភូកេត។
តាមស្ថានីយឧតុនិយមថៃ នៅលើផ្ទៃកោះប្រមាណ៦០ភាគរយកំពុងរងឥទ្ធិពលដែលមានល្បឿនខ្យល់ពី40-70 km/h ដែលនាំមកជាមួយនូវខ្យល់កន្ដ្រាក់ ហើយរលកសមុទ្រធំៗ ដែលមានកម្ពស់៣ម៉ែត្រ។
នេះអាចជាមូលហេតុបង្កឱ្យមានករណីខាងលើ៕
សូយន