ទង្វើដ៏ផ្អែមល្ហែមរបស់សត្វផេនឃ្វីនអាហ្រិកទាំង ២ នៅលើឆ្នេរសមុទ្រ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនលើបណ្តាញសង្គម។
គណនី Greaking dani បានបង្ហោះវីដេអូ សត្វផេនឃ្វីន ១គូ កាន់ដៃគ្នាដើរតាមបណ្តោយឆ្នេរសមុទ្រ ទ្វីបអាហ្វ្រិកលើបណ្តាញសង្គម Twitter ថ្ងៃ ២ ខែកក្កដា បានទាក់ទាញអ្នកទស្សនាជិត ៣,៤ លាននាក់ និងជាង ២០០.០០០ នាក់ ចូលចិត្ត តាម IFL Science ។
សត្វផេនគ្វីនទាំងប៉ា និងមេ សុទ្ធតែចែករំលែកភារកិច្ចគ្នាក្រាបពង ។ ក្រោយពេលកូនកើតប្រមាណ ១ខែ សត្វបានិងមេរួមគ្នាចេញទៅសមុទ្ររកចំណី ។ ប៉ុន្តែពុំមែនគ្រប់សត្វផេនគ្វីនសុទ្ធតែនៅជាមួយគូស្នេហ៍១ជីវិត ។ សត្វផេនគ្វីនអធិរាជ ឬសត្វផេនគ្វីន Adelie ស្មោះត្រង់តែជាមួយគូស្នេហ៍ក្នុង១រដូវបង្កើតកូន ហើយវានឹងរកដៃគូថ្មី បន្ទាប់ពីនោះ ។
សត្វផេនគ្វីន ១គូ ក្នុងវីដេអូអាចមានប្រភេទដូចគ្នាឬខុសគ្នា ។ នៅសួនសត្វអាល្លឺម៉ង់ , ៣ ក្នុងចំណោម ១០គូ សត្វផេនគ្វីន គឺស្រឡាញ់ភេទដូចគ្នា ។ ឆ្នាំទៅមិញ សត្វផេនគ្វីន១គូ ស្រឡាញ់ភេទដូចគ្នានៅប្រទេសចិនត្រេកត្រអាលនឹងការចាប់ផ្តើមជីវិតគ្រួសារ ដល់ថ្នាក់លួចពងពីគូដទៃ ៕ លីសា